Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ក្នុង​សហគមន៍​បុរី រុងរឿង ២២៣​គ្រួសារ ទទួល​អំណោយ​ពី​ក្រុមហ៊ុនOCIC

បានផុស

នៅ

ភ្នំពេញ ៖ ​នៅ​ព្រឹក ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ នេះ នៅក្នុង​សាលា​ពហុ​បច្ចេកវិជ្ជា​កម្ពុ​ជា​-​ចិន​ក្នុង​ក្រុមហ៊ុន​OCIC​ប្រជា​ពលរដ្ឋ​រស់ ក្នុង សហគមន៍ បុរី រុងរឿង​ចំនួន ២២៣​គ្រួសារ បាន​ទទួល អំណោយ ពី លោក ផន សុភាព តំណាង អ្នកឧកញ៉ា ពុង ឃាវ​សែ អគ្គនាយក ក្រុមហ៊ុន OCIC ដែល ចែក​ជូន ក្នុងឱកាស ចូលឆ្នាំខ្មែរ​ប៉ុន្តែ​ដោយ​បញ្ហា​កូ​វីដ​១៩​យើង​ពន្យារ​ពេល​មក​ខែមិថុនា​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយ​ដែល​អាជ្ញាធរ​ខណ្ឌ និង ក្រុមហ៊ុន OCIC នាំ​យក​មក​ផ្ដល់​ជូន បងប្អូន​ពលរដ្ឋ ២២៣ គ្រួសារ នេះ រួមមាន ១ គ្រួសារ ទទួល​បាន អង្ករ ៣០ គីឡូក្រាម , ថវិកា ៥ ម៉ឺនរៀល។

លោក ផន សុភាព បាន បញ្ជាក់​ថា ជា រៀងរាល់​ឆ្នាំ វប្បធម៌ ចែករំលែក ក្នុងឱកាស បុណ្យចូលឆ្នាំ ,​ភ្ជុំបិណ្ឌ និង ពិធី បុណ្យជាតិ ផ្សេងទៀត តាម ប្រពៃណីជាតិ យើង ថ្នាក់ដឹកនាំ​រដ្ឋបាល ខណ្ឌ សង្កាត់ រួមសហការ ជាមួយ ក្រុមហ៊ុន OCIC តែងតែ គិតគូរ យក​ចិ​ត្ដ ទុកដាក់ ពី សុខទុក្ខ បងប្អូន ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​មូលដ្ឋា​ន ពិសេស​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ អាជ្ញាធរ​តែងតែ​កៀរគរ សប្បុរសជន ឲ្យ​ជួយ​រំលែក ទុក្ខ​លំបាក​ជានិច្ច។

លោក​បន្ដ​ថា ការងារ​សប្បុរសធម៌​បែបនេះ រដ្ឋបាលរាជធានី​ភ្នំពេញ ខណ្ឌ សង្កាត់ បាន​ធ្វើ​ជូន​គាត់​ចំនួន២៨​លើក មក​ហើយ​ដែរ បើ​គិត​ជា​ទឹកប្រាក់​មាន​ជាង​៧​រយលាន​រៀល។ មិនតែប៉ុណ្ណោះ រដ្ឋបាល ខណ្ឌ – សង្កាត់ ក៏បាន​ធ្វើ​ការងារ ផ្នែក​សន្តិសុខ សណ្តាប់​ធ្នាប់ សាធារណៈ និង បាន​ធ្វើ ការ​សហការ​យ៉ាង​ជិត​ស្និទ្ធ ជាមួយ​គណៈ​បញ្ជាការ​ឯកភាព គ្រប់​លំដាប់​ថ្នាក់ ជាពិសេស គឺ គណៈ​បញ្ជាការ សង្កាត់​ព្រែក​តា​សេក គណៈ​បញ្ជាការ សង្កាត់​ព្រែកលៀប គណៈ​បញ្ជាការ សង្កាត់ ជ្រោយចង្វារ និង គណៈ​បញ្ជា​ការ​ខណ្ឌ​ជ្រោយចង្វារ ក្នុង​ការ​ចូលរួម​ ថែ​រក្សាសុខ សុវត្ថិភាព ជូន ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន យ៉ាងល្អ​ប្រសើរ ផង​ដែរ។

នា​ឱកាស​នោះ​ លោក​ក៏បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​និង​ណែនាំ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​អនុវត្ត​វិធានការ​អនាម័យ​របស់​ក្រសួងសុខាភិបាល​ ដើម្បី​ការពារ​ជំងឺ​កូ​វីដ​១៩​ និង​ រក្សា​បី​កុំបី​ការពារ​ដើម្បី​ចៀស​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល មក ទទួល អំណោយ នៅ​ពេល​នេះ មាន​៤០​គ្រួសារ​តំណាង​ឲ្យ​២២៣​គ្រួសារ កាលពីមុន ពួកគាត់​រស់នៅ ផ្ទះ តូចៗ ធ្វើ អំពី ឈើ ប្រក់ ស័ង្កសី ឬ ប្រក់ ស្បូវ នៅឡើយ មិនតែប៉ុណ្ណោះ ពួកគាត់ រស់នៅ​ជួប​ការលំបាក​យ៉ាងខ្លាំង​ដូចជា គ្មាន​ទឹក​ស្អាត ប្រើប្រាស់ គ្មាន ភ្លើងអគ្គិសនី រស់នៅ លើទឹក កខ្វក់ បរិស្ថាន មិនល្អ ងាយ រងគ្រោះ ជាដើម ។ ក្រោយពី តំបន់ ជ្រោយចង្វារ នេះ ត្រូវ​បាន រាជរដ្ឋាភិបាលកម្ពុជា​សម្រេច​ប្រគល់​សិទ្ធិ ឲ្យ​ក្រុមហ៊ុន វិនិយោគទុន អណិកជន​កម្ពុជា OCIC ដើម្បីធ្វើការ​អភិវឌ្ឍ នៅ​តំបន់​នេះ ឲ្យ​ទៅ​ជា ទីក្រុង​រណប​ថ្មីមួយទៀត នៅក្នុង​រាជធានីភ្នំពេញ​ឃើញ​ថា តំបន់​នេះ​ត្រូវ​បាន​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី ស្របតាម​ការ​អភិវឌ្ឍ​របស់ ប្រទេសជាតិ៕

ដោយ ៖ ឌី​រៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម