ព័ត៌មានអន្ដរជាតិ
អង់គ្លេស រកឃើញអ្នកឆ្លងកូវីដ ក្នុងកម្រិតខ្ពស់បំផុត គិតចាប់តាំងពីចុងខែកុម្ភៈមក
ចក្រភពអង់គ្លេសបានរាយការណ៍អំពីការឆ្លងជំងឺកូវីដ-១៩ ចំនួន៨,១២៥ ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលនេះជាតួលេខប្រចាំថ្ងៃខ្ពស់បំផុត គិតចាប់តាំងពីចុងខែកុម្ភៈមក។
ទិន្នន័យរដ្ឋាភិបាលចុងក្រោយ គឺប្រៀបធៀបទៅនឹង ៧,៣៩៣ ករណីកាលពីថ្ងៃព្រហស្បតិ៍និង ៦,២៣៨ ករណីកាលពីថ្ងៃសុក្រសប្តាហ៍មុន។
តួលេខប្រចាំថ្ងៃថ្មីបំផុតនេះ ក៏បង្ហាញផងដែរថា មានអ្នកស្លាប់ចំនួន ១៧ នាក់ត្រូវបានកត់ត្រាក្នុងរយៈពេល ២៨ ថ្ងៃចុងក្រោយ។
ទន្ទឹមនឹងនេះដែរ មានមនុស្សចំនួន ២០១,៦០៧ នាក់ទៀតបានទទួលវ៉ាក់សាំងដូសទីមួយ និង ៣០៨,០៣៨ នាក់ បានទទួលដូសទី ២។
គិតត្រឹមពេលនេះ ប្រជាជនអង់គ្លេស ចំនួន ៤១,០៨៨,៤៨៥ នាក់ បានទទួលវ៉ាក់សាំងដូសទីមួយ ខណៈ ២៩,១៦៥,១៤០ នាក់ ទទួលបានគ្រប់ពីរដូស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ មិនចេះតិច! ករណីឆ្លងកូវីដថ្មីនៅអង់គ្លេស ៩១ ភាគរយជាវីរុសបំប្លែងខ្លួនឥណ្ឌា “Delta”
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់