ព័ត៌មានអន្ដរជាតិ
អ្នកភូមិឥណ្ឌាមិនហ៊ានទៅចាក់វ៉ាក់សាំងការពារកូវីដ ព្រោះខ្លាចព្រះខឹង
បុគ្គលិកសុខាភិបាលមួយក្រុម បានដើរចម្ងាយ៥គីឡូម៉ែត្រ ដើម្បីទៅបោះទីតាំង ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅ Malana ដែលជាភូមិហិមាល័យដាច់ស្រយាលក្នុងរដ្ឋ Himachal Pradesh ភាគខាងជើងប្រទេសឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយដោយ គេហទំព័រ Al Jazeera កាលពីថ្ងៃសុក្រទី១១ ខែមិថុនា។

មានមនុស្សតែ ៣៦ នាក់ប៉ុណ្ណោះ ដែលបានមកចាក់វ៉ាក់សាំង នៅក្នុងភូមិដែលមានប្រជាជនជាង ២,២០០ នាក់មួយនេះ។ ប៉ុន្តែថ្វីបើនេះជាចំនួនតិចតួចក៏ដោយ តែវាអាចនិយាយបានថា គឺជាជោគជ័យដ៏ធំមួយហើយ។

អ្នកភូមិ Malana មានភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង អស់រយៈពេលជាច្រើនខែមកហើយ ដោយសារតែក្រុមប្រឹក្សាភូមិ ដែលជាអាជ្ញាធរខាងសាសនា បានរារាំងយុទ្ធនាការចាក់ថ្នាំបង្ការដោយអះអាងថា អាទិទេពក្នុងតំបន់ដែលត្រូវបានគេស្គាល់ថា Jagadamani Rishi មិនបានយល់ព្រមឲ្យធ្វើបែបនេះនោះទេ។

យោងតាមអ្នកភូមិបានឲ្យដឹងថា វាត្រូវចំណាយពេល៥ខែ ក្នុងការធ្វើពិធីបួងសួងនិងដាក់ញត្តិសុំអាទិទេព ដើម្បីផ្តល់ការយល់ព្រមទៅក្រុមប្រឹក្សា ឲ្យចាក់វ៉ាក់សាំង។

នៅទីបំផុត អាទិទេពក៏បានយល់ព្រមនៅពាក់កណ្តាលខែឧសភា ខណៈពេលដែលប្រទេសឥណ្ឌា ជួបប្រទះរលកទី២ដ៏សាហាវនៃជំងឺកូវីដ-១៩។
![Malana resident Bhudhi Devi chanting the name of the local deity at her house [Srishti Jaswal/Al Jazeera]](https://www.aljazeera.com/wp-content/uploads/2021/06/Bhudhi-Devi-sitting-and-chanting-name-of-Jamlu-Rishi-in-her-house.-Credits-_-Srishti-Jaswal-for-Al-Jazeera_1.jpg?resize=770%2C513)
បើទោះបីជាមានការអនុញ្ញាតពីអាទិទេពក៏ដោយ មានតែអ្នកភូមិ ១,៨ ភាគរយប៉ុណ្ណោះ ដែលបានចេញទៅចាក់វ៉ាក់សាំង ដោយសារតែអ្នកនៅសេសសល់ជឿថា ព្រះនឹងខឹងបើពួកគេទៅចាក់ថ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ទើបខែមិថុនាប៉ុណ្ណោះ តែចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាសកល កើនលើសឆ្នាំ២០២០ បាត់ទៅហើយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ