ព័ត៌មានជាតិ
សមត្ថកិច្ចស្ទាក់នាំខ្លួនពលករ១០នាក់ មកពីប្រទេសថៃតាមផ្លូវកាត់ទៅធ្វើចត្តាឡីស័កតាមវិធានការសុខាភិបាល
ប្រជាពលរដ្ឋខ្មែរដែលជាពលករសំណាកស្រុកចំនួន១០នាក់ដែលបាននាំគ្នាត្រឡប់មកពីប្រទេសថៃតាមផ្លូវកាត់ច្រករបៀងត្រូវសមត្ថកិច្ចស្ទាក់នាំខ្លួនទៅណែនាំនិងធ្វើចត្តាឡីស័កតាមវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
នគរបាលការពារគោលដៅតំបន់ព្រំដែនបានឲ្យដឹងថា អនុវត្តតាមផែនការស្តីពីការត្រួតពិនិត្យពលរដ្ឋឆ្លងដែននិងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃនៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១កន្លងមកនេះកម្លាំងចម្រុះបានចុះល្បាតនាំខ្លួនពលករខ្មែរចំនួន១០នាក់ដើម្បីយកទៅអនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ពីខាងក្រៅចូលមកក្នុងប្រទេសកម្ពុជា។
ប្រភពដដែលបន្តថាពលករទាំង១០នាក់នៅថ្ងៃខាងលើបាននាំគ្នាលួចឆ្លងដែនដោយចេញពីទឹកដីថៃហើយចូលមកប្រទេសកំណើតវិញកាត់តាមត្រង់ចំណុចភូមិសាស្ត្រភូមិគីឡូលេខ៩ឃុំជ្រៃសីមានិងភូមិសាស្ត្រភូមិពោធិ៍ជ្រៃឃុំសិរីមានជ័យស្រុកសំពៅលូនខេត្តបាត់ដំបង។
ពលករខាងលើសរុបចំនួន១០នាក់ក្នុងនោះបុរសចំនួន០៤នាក់ស្ត្រីនិងក្មេងចំនួន០៦នាក់ដោយអ្នកទាំងអស់បាននាំគ្នាព្យាយាមគេចវេសមិនចូលធ្វើចត្តាឡីស័កក៏ត្រូវសមត្ថកិច្ចនាំខ្លួនតែម្តង។ បន្ទាប់ពីសមត្ថកិច្ចការសាកសួរនិងណែនាំអប់រំកម្លាំងសមត្ថកិច្ចការពារគោលដៅតំបន់ព្រំដែនបានបញ្ជូនពលករទាំង១០នាក់ទៅឲ្យក្រុមគ្រូពេទ្យដើម្បីនាំយកទៅធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២តាមវិធានសុខាភិបាល៕
សៅ សារិទ្ធ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»