Connect with us

ព័ត៌មានជាតិ

ប្រឡាយ​ក្រោយខាំខូស៊ីធី​គោករាក់ អាជ្ញាធរ​យក​គ្រឿងចាក់​ទៅ​ចុះ​ស្តារ

បានផុស

នៅ

ភ្នំពេញ ៖ អាជ្ញាធរសង្កាត់ទួលសង្កែ២ដឹកនាំដោយលោកអ៊ុក ខេមា ចៅសង្កាត់និងលោកនេត តោនចៅសង្កាត់រងទទួលសង្កែទី២ដោយមានការណែពីលោកអភិបាលរាជធានីភ្នំពេញ និងលោកជាពិសីអភិបាលខណ្ឌឫស្សីកែវបាននាំយកគ្រឿងចក្រចុះស្តារប្រឡាយអូរអង្កាម១ខ្សែ ប្រវែង១២០ម៉ែត្រទទឹង៤ម៉ែត្រ។

ការចុះស្តារប្រឡាយនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិពោងពាយ សង្កាត់ទួលសង្កទី២ ខណ្ឌឫស្សីកែវ ។

លោកនេតតោនចៅសង្កាត់រងទី១បានឲ្យដឹងថា ប្រឡាយអូរអង្កាមនេះមានប្រវែង១២០ម៉ែត្រទទឹង ៤ម៉ែត្រ មានវិសាលភាពរំដោះទឹកពីសង្កាត់ទួលសង្កែទី១និងទី២ ចាប់ពីចំណុចមុខក្រុមហ៊ុនលីហ៊ួផ្លូវ៥៩៨ ទៅដីក្រុមហ៊ុនខាំខូសុីធី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រឡាយនេះខកខានស្តារយូរឆ្នាំមកហើយៗ មានសភាពគោករាក់អស់ហើយ ដោយមានការរារាំពីបុគ្គលមួយចំនួន​សង់រោងសង់​របងរំលោភ លើផ្លូវខ្នងប្រឡាយ និងចាក់សំរាមចូលក្នុងប្រឡាយបណ្តាលឲ្យគោករាក់ស្ទះផ្លូវទឹក មិនអាចហូរបាន ទើបថ្នាក់លើបញ្ជាឲ្យអាជ្ញាធរសង្កាត់ចុះស្តារ ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។

លោកនេត តោន ក៏បានធ្វើការផ្តាំផ្ញើឲ្យពលរដ្ឋរស់នៅក្បែរនោះយកចិត្តទុកដាក់ជួយថែរក្សា កុំបោះចោលសំរាមឬកាកសំណល់ផ្សេងៗក្នុងប្រឡាយអូរអង្កាមនេះ ដែលបណ្តាលឲ្យស្ទះទឹកហូរ បង្កជនលិចផ្ទះប្រជាពលរដ្ឋ ៕

អត្ថបទ៖ ឌីរៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៦ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

Sokha Hotels

ព័ត៌មានពេញនិយម