សុខភាព
ស្វែងយលពីជំងឺចំហសរសៃឈាមបេះដូង
ជំងឺចំហសរសៃឈាមបេះដូងពីសរសៃឈាមអាអ័ក (Aorte) ទៅសរសៃឈាមសួត គឺជាស្ថានភាពមួយដែលសរសៃបេះដូងនេះវាបរាជ័យក្នុងការបិទ បន្ទាប់ពីទារកកើតចេញពីផ្ទៃ។ សរសៃឈាមភ្ជាប់ពីសរសៃអាអក (Aorte) ទៅសរសៃឈាមសួត (Artère pulmonaire) នេះវាបិទ បន្ទាប់ពីសម្រាល (ករណីធម្មតា)។
ក្នុងករណីវានៅចំហ វាដើរតួជាផ្លូវនាំឈាមពីសរសៃអាអក (Aorte) ទៅសរសៃឈាមសួត (Artère pulmonaire) ដែលនាំឲ្យលើសបរិមាណឈាមក្នុងសរសៃឈាមសួត។ ជាលទ្ធផលសរសៃឈាមសួតរីកធំ (Dilatation de l’artère pulmonaire) និងឡើងសម្ពាធឈាមសួត (Hypertension pulmonaire) នាំឲ្យវាសង្កត់ទៅលើទងសួតរបស់កុមារ ធ្វើឲ្យកុមារហត់ (Dyspnée) ព្រមទាំងរលាកទងសួត (Bronchite) និងសួត (Pneumonie) ញឹកញាប់ជាងក្មេងធម្មតា។
ក) រោគសញ្ញាកុមារអាចមាន៖
– បេះដូងដើរញាប់ (Palpitation)
– ហត់ (Dyspnée)
– រលាកទងសួត (Bronchite) និងរលាកសួត (Pneumonie) ដែលមានអាការៈ ក្អក ក្តៅខ្លួន ស្លេស
– លូតលាស់យឺត (Retard de croissance)
– ស្តាប់ឭសំឡេងដូចផ្លុំខ្យល់ក្នុងបំពង់ក្រោមឆ្អឹងដងកាំបិតខាងឆ្វេង (Souffle continue sous clavière gauche)
ខ) មូលហេតុ៖
– កើតមិនគ្រប់ខែ (Prématurée)
– ម្តាយមានជំងឺស្អូចពេលមានផ្ទៃពោះ (Rougeole)
– ជំងឺតពូជមួយចំនួន (Maladie héréditaire)
គ)ការធ្វើរោគវិនិច្ឆ័យ៖
ការធ្វើអេកូបេះដូង (Echocardiographie) គឺជាការធ្វើរោគវិនិច្ឆ័យ ដែលអាចកំណត់បានទំហំរបស់វាយ៉ាងងាយ ស្រួល។
ឃ) ការព្យាបាល៖
– សម្រាប់ទារកទើបកើត និងទារកមិនគ្រប់ខែ (Prématurée) គ្រូពេទ្យអាចព្យាបាលដោយប្រើថ្នាំដើម្បីបិទ សរសៃឈាមនេះ។
– សម្រាប់កុមារ និងមនុស្សធំៈ
• ធ្វើការបិទសរសៃឈាមនេះ ដោយការវះកាត់ចងសរសៃ (Ligature CA)
• ធ្វើការបិទដោយប្រើមធ្យោបាយទំនើប ដោយមិនធ្វើការវះកាត់ (ដាក់ឆ្នុក) (Occlusion CA par prothèse)
– ជារួមៈ មាតាបិតាទាំងឡាយគួរប្រុងប្រយ័ត្ននៅពេល៖
• ទារកកើតមកមិនគ្រប់ខែ (Prématurée)
• មិនឡើងទម្ងន់
• ក្តៅខ្លួន ក្អក ស្លេសញឹកញាប់
• មានសំឡេងដូចផ្លុំក្នុងបំពង់ពេលស្តាប់បេះដូងរបស់កូន
ប្រសិនបើកូនរបស់លោកអ្នកមានរោគសញ្ញា ឬអាការៈដូចបានជម្រាបជូនខាងលើ សូមនាំពួកគាត់មកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យទាន់ពេលវេលា៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហេតុអ្វីបានជាកើតជំងឺមហារីកកូនកណ្តុរ!
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់