Connect with us

ព័ត៌មានជាតិ

តា​វ័យ​ចំណាស់​ម្នាក់ ​ល្បួង​ក្មេង​ស្រី​យក​ទៅ​រំលោភ​នៅ​ទ្រុង​មាន់ បាន​៣​ដង​ទើប​បែកការ​​

បានផុស

នៅ

​តា​វ័យ​ចំណាស់​ម្នាក់ បាន​ល្បួង​ក្មេង​ស្រី​យក​ទៅ​រំលោភ​បានសម្រេច​៣​ដង​ ទើប​បែកការ​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​​ឲ្យ​ដឹង​ថា​ តា​វ័យ​ចំណាស់​នោះ ឈ្មោះ ឆុត ឆា​ត់ ភេទ​ប្រុស​ អាយុ​៧៨​ឆ្នាំ​ រស់នៅ​ភូមិ​តា​ផោ​ក ឃុំ​ច​ង្ហា​ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំណែក​ក្មេង​រង​គ្រោះ​មានឈ្មោះ ត រ ស អាយុ​១៤​ឆ្នាំ ស្រុក​អូរជ្រៅ ឪពុកម្តាយ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា​។

​លោក​អធិការ​បាន​បញ្ជាក់​ថា ​ថ្ងៃ​កើតហេតុ​នោះ ដោយ​អ្នកជិតខាង ឈ្មោះ ​វឿ​ង តឿ​ង ភេទ​ស្រី​អាយុ​៥៤​ឆ្នាំ មើល​ឃើញ​រូបរាង​ក្មេង​ស្រី​រងគ្រោះ​មាន​អាការៈ​ខុស​ប្រក្រតី គាត់​ក៏បាន​សួរនាំ ហើយ​ក្មេងស្រី​រងគ្រោះ​បាន​និយាយ​រឿងរ៉ាវ​ប្រាប់​ថា ​តា ឆុត ឆា​ត់ បាន​រំលោភ​នាង ក្រោយពី​ឭ​ដូច្នោះ ឈ្មោះ​ វឿ​ង តឿ​ង បាន​ប្តឹង​មក​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ច​ង្ហា បន្ទាប់មក​សមត្ថកិច្ច​បាន​ហៅ​ជនសង្ស័យ​ទៅ​សួរនាំ។​ លោក​អធិការ​បាន​រៀបរាប់​បញ្ជាក់​ទៀត​ថា ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួងលោម​ក្មេង​ស្រី​រងគ្រោះ​រំលោភ​មែន ​នៅ​ក្នុង​ទ្រុង​មាន់​ក្រោយ​ផ្ទះ​របស់​ខ្លួន បានសម្រេច​ចំនួន​៣​ដង តាំងពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២១ មក​ម្ល៉េះ ដោយ​លួងលោម​ឲ្យ​លុយ​នាង លើក​ទី​១​ចំនួន​២០,០០០​រៀល​, ​លើក​ទី​២ ចំនួន​១០,០០០​រៀល ​និង​លើក​ទី​៣​ចំនួន​២០,០០០​រៀល។

​លោកស្រី​ឧត្ដមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួល​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បាន​ឲ្យ​ដឹង​ថា​ ដោយ​ផ្អែកលើ​បណ្តឹង​ក្រុមគ្រួសារ​ក្មេង​ស្រី​រងគ្រោះ​និង​ចម្លើយ​សារ​ភាព​របស់​ជនសង្ស័យ បាន​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២១ ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​ហើយ​ដែរ​៕

អត្ថបទ៖ ​វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៦ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម