Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីក៏មិនលើកលែង! ប្រេស៊ីលពិន័យលោក Jair Bolsonaro ១០០ ដុល្លារ ប្រមូលផ្ដុំជិះ​ម៉ូតូ និងមិនពាក់ម៉ាស

បានផុស

នៅ

ប្រធានាធិបតីប្រេស៊ីល​លោក Jair Bolsonaro បានពិន័យជាប្រាក់ ១០០ ដុល្លារកាលពីថ្ងៃសៅរ៍ ពី​បទរំលោភលើ​វិធានការណ៍​ទប់ស្កាត់​កូវីដ នៅ​ក្នុង​រដ្ឋ Sao Paulo ដោយ​មិន​បាន​ម៉ាស​និង​បង្ក​ឲ្យ​មាន​ហ្វូង​មនុស្ស​យ៉ាង​ច្រើន​កុះករ​ ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​ការ​ជួបជុំ​មួយ​នៃ​ក្រុម​ម៉ូតូ​​សម្រាប់​អ្នក​គាំទ្រ​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី Bolsonaro បាន​ធ្វើការ​ប្រមូល​ផ្ដុំ​បែប​នេះ​នៅ​ទូទាំង​ប្រទេស​ប្រេស៊ីល​ ខណៈ​ពេល​ដែល​លោក​កំពុង​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ ។​ បញ្ហា​ប្រមូល​ផ្ដុំ​នេះ​​ក៏​បាន​ប្រឆាំង​នឹង​ការ​ព្រមាន​ជា​មុន​ ពី​អភិបាលខេត្ត Sao Paulo លោក Joao Doria ដែល​ជា​ដៃគូ​ប្រជែង​នយោបាយ​បាន​និយាយ​ថា ​ប្រធានាធិបតី​រូប​នេះ​ នឹង​ត្រូវ​ពិន័យ ​ប្រសិន​បើ​លោក​មិន​ស្ដាប់​តាម​បទបញ្ជា​របស់​រដ្ឋ។

លោក Bolsonaro បាន​ប៉ះ​ទង្គិច​ម្ដង​ហើយ​ម្ដង​ទៀត​ជាមួយ​លោក Doria និង​អភិបាល​ដទៃ​ទៀត​ជុំវិញ​វិធានការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជិត ៤៨៥,០០០ នាក់​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​ ដោយ​ជាប់​ចំណាត់​ថ្នាក់​ទី ២ បន្ទាប់​ពី​សហរដ្ឋអាមេរិក។

ប្រធានាធិបតី​រូប​នេះ ​តែងតែ​រិះគន់​វិធានការ​​នៅ​ផ្ទះ ​និង​ពាក់​ម៉ាស​ ដោយ​លោក​បាន​ឲ្យ​ប្រជាជន​ជំនួស​មក​​វិញ​ត្រូវ​ប្រើ​ថ្នាំ​ដូចជា Chloroquine និង hydroxychloroquine ទោះបី​ជា​ការ​សិក្សា​បង្ហាញ​ថា ​វា​គ្មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​កូវីដ​ក៏ដោយ។

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ដ៏​ច្រើន​កុះករ​ ដោយ​ក្នុង​ដៃ​គ្រវី​ទង់​ជាតិ​ លោក Bolsonaro បាន​ធ្វើការ​អត្ថាធិប្បាយ​ជា​ថ្មី​ប្រឆាំង​នឹង​ការ​ពាក់​ម៉ាស ​ហើយ​​និយាយ​ថា​ លោក​គ្មាន​គម្រោង​បញ្ជា​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង​រួច​ត្រូវ​តែ​ពាក់​ម៉ាស​ទេ។ លោក​បន្ថែម​ថា ” អ្នក​ដែល​ប្រឆាំង​នឹង​រឿង​នោះ​ មិន​ជឿ​លើ​វិទ្យាសាស្ត្រ​ទេ។ គ្មាន​វិធី​ណា​ដែល​ថា មនុស្ស​ចាក់​វ៉ាក់សាំងហើយ​ អាច​ចម្លង​វីរុស​បាន​ទេ ” ។

ទោះ​យ៉ាង​ណា​ ក្រុម​មន្ត្រី​រដ្ឋ​ក៏​បាន​លើក​ឡើង​ថា​ ពួកគេ​បាន​ផាក​ពិន័យ​លោក Bolsonaro និងកូនប្រុស​ច្បង​របស់​លោក​គឺ Eduardo រួមទាំងរដ្ឋមន្ត្រី​ហេដ្ឋារចនាសម្ព័ន្ធ​ លោក Tarcisio Gomes ពី​បទ​មិន​ពាក់​ម៉ាស​ និង​មិន​សង្កេតមើល​វិធានការ​​ឃ្លាតឆ្ងាយ​ពី​សង្គម​នៅ​ឯ​ហ្វូង​បាតុកម្ម។ ដោយ​ម្នាក់ៗ​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់ ៥៥២,៧១ Reais ឬ​ប្រហែល ១០៨ ដុល្លារ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ndtv

ចុចអាន៖អត់ខ្វល់កូវីដ! ប្រធានាធិបតីប្រេស៊ីល ជិះម៉ូតូពេញក្រុង ជាមួយហ្វូងមនុស្សទាំងមិនពាក់ម៉ាស់យ៉ាងរំភើយ (មានវីដេអូ)

ចុចអាន៖ប្រជាជនប្រេស៊ីល គោះចានឆ្នាំង ធ្វើបាតុកម្មប្រឆាំង ប្រធានាធិបតី (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

​លោក បៃដិន ​​​​សម្រេច​​លើ​មូលនិធិ​សង្គ្រោះ​គ្រោះមហន្តរាយដ៏ធំ​នៅ​ភាគឦសានប្រទេស​​

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

រដ្ឋាភិបាលសិង្ហបុរីណែនាំ​ប្រជាជន​ខ្លួន​ឱ្យចាកចេញពីលីបង់ជាបន្ទាន់

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមការងារគណបក្សខេត្តកោះកុង ប្រាប់ពលរដ្ឋត្រូវចេះមានសាមគ្គី និងរួមគ្នាគាំទ្រអភិវឌ្ឍន៍មូលដ្ឋាន

ចរាចរណ៍២ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ព្យុះកំណាច Helene សម្លាប់មនុស្ស៤៣នាក់ នៅរដ្ឋចំនួន៤ របស់អាមេរិក

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ីស្រាអែល ផ្លោង​រ៉ុកកែត​ជា​ច្រើន​ចូលរដ្ឋធានី​លីបង់ បាញ់​ចំ​ទីស្នាក់ការ​កណ្ដាល​ក្រុម​ហេសបូឡា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សម្ព័ន្ធមិត្តរុស្ស៊ី គំរាមឲ្យណាតូត្រៀមទទួលនុយក្លេអ៊ែរ បើហ៊ានវាយប្រហារទឹកដីរបស់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម