Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះហ្គាសក្នុងអគារចិន ស្លាប់និងរបួសមនុស្សជាង ១៥០នាក់

បានផុស

នៅ

មនុស្សយ៉ាងតិច១២នាក់បានស្លាប់ និង១៤០នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះហ្គាស ក្នុងអគារលំនៅដ្ឋានមួយ នៃខេត្ត Hubei ភាគកណ្តាលប្រទេសចិន កាលពីថ្ងៃអាទិត្យទី១៣ខែមិថុនា។

យោងតាមសេចក្តីថ្លែងការណ៍មួយ ពីការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយក្នុងទីក្រុង Shiyan បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ កំពុងតែដំណើរការបើទោះបីជាមិនទាន់ដឹងថា តើមានមនុស្សប៉ុន្មាននាក់នៅតែជាប់ ក្រោមគំនរបាក់បែកក៏ដោយ។

ការផ្ទុះបានកើតឡើងនៅម៉ោងប្រហែល ៦ និង ៣០ នាទីព្រឹក ហើយការស៊ើបអង្កេតកំពុងធ្វើឡើង ដើម្បីកំណត់ពីមូលហេតុនៃការផ្ទុះនេះ។

សាក្សីម្នាក់ បានប្រាប់កាសែត Global Times ថា ការផ្ទុះនេះបានបង្កការឆាបឆេះផ្សារបន្លែមួយ ក្នុងទីក្រុងដែលពោរពេញទៅដោយអ្នកដើរផ្សារនិងអ្នកស្រុកដែលកំពុងទទួលទានអាហារពេលព្រឹក។

ក្រុមអ្នកឆ្លើយតប បានបញ្ជូនមនុស្សចំនួន១៣៨នាក់ទៅកាន់មន្ទីរពេទ្យ ដែលក្នុងនោះមាន ៣៧ នាក់មានសភាពធ្ងន់ធ្ងរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ការផ្ទុះដ៏ខ្លាំងក្លាបំផ្លាញផ្សារទំនើបរុស្ស៊ី (មានវីដេអូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៤១ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ៥៩ នាទីutes មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម