សុខភាព
ឧស្សាហ៍ធ្វើរឿងទាំងនេះដូចបំផ្លាញខូឡាជែន ធ្វើឲ្យស្បែកលែងស្អាតដោយមិនដឹងខ្លួន
ខូឡាជែន គឺជាប្រូតេអ៊ីនដែលមានច្រើនសន្ធឹកសន្ធាប់ក្នុងខ្លួនមនុស្សយើងគ្រប់ៗគ្នា ហើយវាសម្បូរជាងគេគឺនៅក្នុងឆ្អឹងសាច់ដុំ និងសរសៃពួរ។ ចំណែកនៅក្នុងស្បែកវិញ ខូឡាជែនសម្បូរនៅក្នុងស្រទាប់ឌឺមីសនៃស្បែក ដែលភ្ជាប់បណ្ដុំគ្នាជាសរសៃ ជាមួយនឹងអេឡាស្ទីន និង Hyaluronic Acid ធ្វើឲ្យស្បែកតឹងណែន ក្មេង និងភ្លឺថ្លា។

វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បានឲ្យដឹងថា ធាតុពិតនៅពេលយើងមានវ័យកាន់តែចាស់ទៅ ទើបបាត់បង់ខូឡាជែននេះបន្តិចម្ដងៗ ហើយស្បែកក៏ប្រែទៅជាយារ ជ្រីវជ្រួញ គ្មានសំណើម និង ហាប់ណែនដូចមុន។ តែបើការប្រព្រឹត្តប្រចាំថ្ងៃមួយចំនួនខុសហើយនោះ បានធ្វើឲ្យខូឡាជែននៅស្បែកបាត់បង់ បើទោះជានៅវ័យក្មេងក៏ដោយ។
លោកបានបន្ថែមទៀតថា ដូចនេះដើម្បីកុំឲ្យស្បែកឆាប់បាត់បង់ខូឡាជែន ត្រូវចៀសវាងពីការប្រព្រឹត្តដូចខាងក្រោម មិនដូច្នេះទេប្រៀបដូចបំផ្លាញខូឡាជែន និងធ្វើឲ្យស្បែកលែងស្រស់ស្អាតទៀតហើយ។
– ជក់បារី បង្កើតឱកាសឲ្យពពួករាល់ឌីកាល់សេរី ហើយធ្វើឲ្យស្បែកស្រអាប់។ ជក់បារីបំផ្លាញសារជាតិបំប៉នរួមទាំងវីតាមីន C ដែលជាវីតាមីនធ្វើការជួសជុល និងការពារស្បែក ចំណែកសារជាតិម៉ូណូស៊ីតធ្វើឲ្យរាំងស្ទះលំហូរឈាម។

– ញ៉ាំចំណីអាហារមានជាតិស្ករខ្ពស់ ព្រោះជាតិស្ករបណ្ដាលឲ្យស្បែកឆាប់ចាស់ ហើយងាយនឹងទទួលរងការរលាកផងដែរ។ នៅខាងក្នុងសារពាង្គកាយស្ករចាប់ផ្តើមផលិតម៉ូលេគុលដែលវាយប្រហារលើស្រទាប់កូឡាជែន និងអេឡាស្ទីន (elastin) ដែលទទួលខុសត្រូវទៅលើការធ្វើឲ្យស្បែកមានសភាពស្រស់ស្អាត និងរលោង។
– ភាពតានតឹង ក្នុងអារម្មណ៍ក៏អាចជះឥទ្ធិពលលើសុខភាពរាងកាយទាំងមូល រួមទាំងសុខភាពស្បែកផងដែរ។ នៅពេលស្ត្រេសយើងងាយនឹងកើតមុន ស្នាមដក់ខ្មៅក្រោមភ្នែក ព្រមទាំងបញ្ហាស្បែកស្រអាប់។ ដូច្នេះប្រសិនបើចង់បានស្បែកល្អ ត្រូវព្យាយាមគ្រប់គ្រងភាពស្ត្រេស។

– កុំចេះតែលាបផលិតផលផ្ដេសផ្ដាស ត្រូវដឹងពីប្រភេទស្បែកយើងត្រូវនឹងផលិតផលមួយណា ហើយកុំចេះតែជឿលើការឃោសនា ព្រោះគ្មានផលិតផលតែមួយមុខណា ព្យាបាលស្បែកបាន ១០ មុខឡើយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គោលការណ៍សុខភាពទាំង ៧ អាចជួយពង្រឹងភាពស៊ាំប្រឆាំងនឹងកូវីដ អំឡុងនៅផ្ទះ
ចុចអាន៖ ថ្នាំដូចក្រមុំផ្សាយលើបណ្ដាញសង្គម អាចប៉ះពាល់សុខភាពស្រ្តីធ្ងន់ធ្ងរ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៣ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង