កូវីដ-១៩
សំឡេងទ្រហោយំគួរឱ្យសង្វេគ ខណៈរថយន្តពេទ្យមកដឹកសពលោកតាទាំងកណ្តាលអធ្រាត្រ
ភ្នំពេញ៖ សំឡេងទ្រហោយំគួរឱ្យសង្វេគទាំងកណ្តាលអធ្រាត្រ ធ្វើឱ្យអ្នកភូមិមានការភ័យខ្លាច និងអាណិតអាសូរខណៈដែលរថយន្តរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញមកដឹកសពលោកតាម្នាក់ដែលមានវីជ្ជមានកូវីដ-១៩។
យោងតាមសេចក្តីរាយការណ៍ពីលោក សេង វ៉ាន់ថា ចៅរងទី១ សង្កាត់ស្ទឹងមានជ័យទី២ បានឱ្យ “កម្ពុជាថ្មី” ដឹងថាកាលពីវេលាម៉ោង២៣យប់ ថ្ងៃទី១៣ ខែមិថុនានេះ រថយន្តមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានមកដឹកសពលោកតា ចាន់ នៅ អាយុ៨៥ឆ្នាំ រស់នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីក្រុមគ្រូពេទ្យបានពិនិត្យសំណាកសពលោកតាឃើញវិជ្ជមានកូវីដ-១៩។
លោកចៅរងបន្តថា ចំពោះក្រុមគ្រួសារសពលោកតាមានរហូតដល់១០នាក់ដែលគ្រូពេទ្យឱ្យធ្វើចត្តាឡីស័ករង់ចាំការពិនិត្យសំណាកដើម្បីស្រាវជ្រាវរកអ្នកមានវិជ្ជមានកូវីដ-១៩។
អ្វីដែលសង្វេកនោះគឺក្រុមគ្រួសារសពនាំគ្នាស្រែកទ្រហោយំ ព្រោះសពលោកតាមមិនអនុញ្ញាតកូនចៅប៉ះពាល់សព និងជួបជុំរៀបចំធ្វើបុណ្យបន្តទៀតឡើយ៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព