ព័ត៌មានជាតិ
ក្រុមការងារព្រំដែនកម្ពុជា ថៃ បន្តចុះបោះបង្គោលប្រថពីវិភាគនិងនិយាមភូមិសាស្ត្រ(G.P.S )
ខេត្តបន្ទាយមានជ័យ៖ ក្រុមការងារបោះបង្គោលព្រំដែននៃគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ថៃ បានបន្តចុះបោះបង្គោលប្រថពីវិភាគនៃនិយាមភូមិសាស្ត្រ(G.P.S ) នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែងប្រទេសថៃ នៅព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០។
មន្ត្រីអាជ្ញាធរដែនដី កងកម្លាំងនគរបាលវរការពារព្រំដែនគោកនៅខេត្តបន្ទាយមានជ័យប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ក្រុមការងារទាំង២នេះត្រូវបំពេញការងាររួមគ្នាយ៉ាងតិច៦ខែ ចាប់ពីខែវិច្ឆិកាឆ្នាំ ២០២០ តទៅ។ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រុមការងារបានទៅពិនិត្យគោលដៅភូមិសាស្ត្រស្រុកថ្មពួក ឈមមុខនឹងស្រុកតាប្រាយ៉ា ដោយបោះបង្គោលប្រថពីវិភាគនៃនិយាមភូមិសាស្ត្រ(G.P.S ) បានចំនួន៤បង្គោលគឺនៅបង្គោលព្រំដែនលេខ 37-38-39និងលេខ40 ក្នុងភូមិសាស្ដ្រប៉ុស្ដិ៍ភ្នំប្រាក់ ស្ថិតក្នុងភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឈមគ្នានឹងឃុំតាប្រាយ៉ាស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ៕
អត្ថបទ៖ វ៉ាន់ ណាង
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព៥៧ នាទីutes ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ