ព័ត៌មានជាតិ
ខេត្តព្រះសីហនុ នឹងបើកយុទ្ធនាការចាក់ទ្រង់ទ្រាយធំ ក្រោយវ៉ាក់សាំងការពារជំងឺកូវីដ មកដល់ថ្ងៃទី២១ មិថុនានេះ
ដំណឹងរីករាយ បើមិនមានការកែប្រែទេនោះ នៅថ្ងៃទី២១ ខែមិថុនា ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានិងបញ្ជូនវ៉ាក់សាំងមកខេត្តព្រះសីហនុ ហើយក្នុងពេលជាមួយគ្នានេះ កម្លាំងកងយោធពលខេមរៈភូមិន្ទ ក៏បញ្ជូនមកជួយចាក់វ៉ាក់សាំងផងដែរ ដើម្បីបើកយុទ្ធនាការទ្រង់ទ្រាយធំ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ក្នុងនោះតំបន់ រោងចក្រ និងសហគ្រាស ហើយក្នុងតំបន់សេដ្ឋកិច្ច ក៏ត្រូវបើកយុទ្ធនាការព្រមគ្នាដែរ ដោយត្រូវបន្តសហការជាមួយមន្ទីរការងារ ព្រោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ដូចតំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្រុកព្រៃនប់ ក៏បើកដំណើរការចាក់វ៉ាក់សាំងតែមួយសប្ដាហ៍ឱ្យហើយតែម្តង ។
នេះបើតាមការលើកឡើងរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងឱកាសអញ្ជើញទទួលជួប លោក CAO JIANJIANG អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅសាលាខេត្តព្រះសីហនុដែលបាននាំយកថវិការបស់រោងចក្រ សហគ្រាសតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ចំនួន ២៦.២០០ដុល្លារ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចូលរួមប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
សូមចុចអាន៖ យុវជនម្នាក់រត់ចេញពីផ្ទះ បាត់ដំណឹងជាង ២ សប្តាហ៍ គ្រួសារកំពុងតាមរកមិនទាន់ឃើញ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?