ព័ត៌មានជាតិ
អ្នកវិនិយោគស្នើសុំអភិវឌ្ឍន៍ គម្រោងទេសចរណ៍ធម្មជាតិ ៣កន្លែងនៅខេត្តកោះកុង លើផ្ទៃដីជិត៣០ហិកតា
តំបន់សក្កានុពលបម្រើដល់វិស័យទេសចរណ៍ចំនួន៣កន្លែងនៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងទាញចំណាប់អារម្មណ៍របស់អ្នកមានលុយចង់ស្នើសុំវិនិយោគអភិវឌ្ឍន៍។ ទឹកជ្រោះ និងព្រៃឈើបៃតងខ្ចីស្រស់ក្នុងដែនជម្រកសត្វព្រៃតាតៃ ក្នុងភូមិសាស្រ្ត សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ប្រៀបបានដូចកូនក្រមុំកំពុងទាក់ភ្នែកអ្នកវិនិយោគ សម្រាប់ដល់វិស័យទេសចរណ៍។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ២០២១នេះ ឯកឧត្តម ស៊្រុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត អភិបាលក្រុងស្រុក និងក្រុមអ្នកវិនិយោគទុនធ្វើដំណើរចុះពិនិត្យវាយតម្លៃពីគម្រោងចង់អភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចរួមគ្នា។
ទីតាំងស្នើសុំគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន៣កន្លែងផ្សេងៗ ដែលគ្របដណ្តប់លើផ្ទៃដីទំហំសរុប ២៩,៩៨៤៣ ហិកតា។ ដោយទី១មានលោក ម៉ា ទី ស្នើសុំវិនិយោគអភិវឌ្ឍន៍ចំនួន៩,៩៩ហិចតា ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ និងភូមិកោះប៉ោ ទី២ អ្នកស្រី សួរ លក្ខិណា ទំហំផ្ទៃដីវិនិយោគ៩,៩៩ហិចតា និងទី៣ លោក ម៉ា កៅហេង ៩,៩៨ហិចតា។
តំណាងក្រសួងបរិស្ថាន លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ឱ្យដឹងថា ការចុះពិនិត្យវាយតម្លៃរួមគ្នាព្រឹកមិញនេះ វាគ្រាន់តែគោលការណ៍ដែលក្រសួងផ្តល់ការស្នើសុំពីក្រុមអ្នកវិនិយោគប៉ុណ្នោះ។ ដូច្នេះត្រង់ថាមានសម្រេចយ៉ាងណានោះ អាស្រ័យលើរបាយការណ៍លម្អិតមួយច្បាស់លាស់បន្ថែមទៀត មុននឹងក្រសួងបរិស្ថានស្នើសុំបន្តទៅរាជរដ្ឋាភិបាលកម្ពុជា។
ចំពោះដំណើរអនុវត្តតាមលក្ខខណ្ឌសម្រេចឱ្យវិនិយោគរយៈពេល១៥ឆ្នាំ ក្រោមគោលបំណងអភិវឌ្ឍន៍ផង និងអភិរក្សផង ដោយឡែកសម្រាប់ទំហំប្រាក់វិនិយោគ គឺលោកពុំទាន់មានព័ត៌មានច្បាស់លាស់ណាមួយនោះទេ។ នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ារ៉ាឌី ទៅតាមទំហំផ្ទៃដីវិនិយោគមួយៗ។
ចំណែកលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង អះអាងថា អាជ្ញាធរខេត្តសុំឱ្យដោះស្រាយផលប៉ះពាល់ និងសំណងនានា ប្រសិនបើការអនុវត្តគម្រោងនេះបានប៉ះពាល់ដល់ទ្រព្យសម្បត្តិ ឬកម្មសិទ្ធិឯកជន។ ហើយធ្វើយ៉ាងណាបន្តជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងរើសកម្លាំងពលកម្មពីមូលដ្ឋានដែលជាផ្នែកមួយនៃការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។
អាជ្ញាធរខេត្តកោះកុង ចង់បំណងសូមឱ្យចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងជីវចម្រុះ នៅក្នុង និងក្បែរទីតាំងស្នើសូមវិនិយោគទេសចរណ៍ធម្មជាតិ ពិសេសគឺការគ្រប់គ្រងសំណល់រឹង រាវនិងសំរាម ព្រមទាំងគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋាននានាដែលបានអនុញ្ញាតឱ្យ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៧ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ