Connect with us

ព័ត៌មានជាតិ

កម្ពុជាអាចនាំចេញជលផល ៤ប្រភេទទៅកាន់ទីផ្សារប្រទេសចិន

បានផុស

នៅ

នាថ្មីៗនេះក្រោមការជំរុញរបស់ស្ថានទូតចិនប្រចាំកម្ពុជា ក្រុមហ៊ុននាំចេញជលផលចំនួន២ក្នុងប្រទេសកម្ពុជា ត្រូវបានចុះបញ្ជីដោយជោគជ័យជាមួយរដ្ឋបាលគយប្រទេសចិន។ យោងតាម “បញ្ជីឈ្មោះប្រទេសឬតំបន់ និងប្រភេទនៃជលផលដែលអនុញ្ញាតនាំចូល និងបញ្ជីឈ្មោះសហគ្រាសដែលបានចុះបញ្ជី ដែលចេញផ្សាយដោយរដ្ឋបាលគយចិនបានឱ្យដឹងថា កម្ពុជាអាចនាំចេញជលផលចំនួន៤ប្រភេទទៅកាន់ទីផ្សារប្រទេសចិនរួមមាន បង្កងប៉ាក(Oratosquilla、Squilla) អន្ទង់(Monopterus) ត្រីរស់(Monopterus) និងខ្យង(Chicoreus)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះផងដែរ រដ្ឋបាលគយបានសង្កត់ធ្ងន់ថា ស្ថិតក្នុងស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ សូមភាគីកម្ពុជាពង្រឹងការត្រួតពិនិត្យបន្ថែមទៀតលើជលផលដែលនាំចេញទៅកាន់ប្រទេសចិន ត្រូវប្រកាន់ខ្ជាប់កិច្ចទប់ស្កាត់លើជំងឺវីរុសឱ្យបានល្អប្រសើរ បុគ្គលិកក្រុមហ៊ុនត្រូវអនុវត្តតាមលក្ខខណ្ឌទប់ស្កាត់ជំងឺវីរុសឱ្យបានម៉ើងម៉ាត់ មានដូចជាស្លៀកសម្លៀកបំពាក់ការងារ ពាក់ម៉ាស និងស្រោមដៃឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការបំពុលដល់ជលផលនិងការវេចខ្ចប់ខាងក្រៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៥ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម