Connect with us

កូវីដ-១៩

ខេត្តកំពង់ស្ពឺ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​មួយ​សប្តាហ៍​ទៀត​ ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩

បានផុស

នៅ

រដ្ឋបាលខេត្ត​កំពង់ស្ពឺ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន​ រយៈ​ពេលមួយ​សប្តាហ៍​ទៀត​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ​។​

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ បានឱ្យដឹង​នៅក្នុង​សេច​ក្តីជូន​ដំណឹង​ចុះ​ថ្ងៃទី​១៤ ខែ​មិថុនា​ថា ការបន្ត​ដាក់​វិធានការ​រដ្ឋបាល​រយៈពេល​មួយ​សប្តាហ៍​ជា​បន្តទៀត​នេះ ​គឺ​ចាប់​អនុវត្ត​ចាប់ពីថ្ងៃទី​១៤​ដល់​ថ្ងៃទី​២០​ ខែមិថុនា​ ឆ្នាំ​២០២១​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្ត​បានឱ្យដឹង​ទៀតថា​ នៅក្នុង​ការអនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន​រយៈ​ពេល​មួយ​សប្តាហ៍​នេះ​ ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​សកម្មភាព​ដូចជា ភោជនីយដ្ឋាន អាហា​រដ្ឋាន​ តូប​អាហារ​ចល័ត​ដែល​បើកទទួល​អតិថិជន​ចូល​ទទួលទាន​អាហារ​ភេសជ្ជៈនៅ​ចន្លោះ​ម៉ោង​២០​យប់​ដល់​ម៉ោង៣​ទៀបភ្លឺ​ ប៉ុន្តែ​ទីតាំង​អាជីវកម្ម​ទាំងនោះ​អាច​លក់​ជា​លក្ខណៈ​វេច​ខ្ចប់​បាន​។​

លោកអភិបាលខេត្ត​បាន​បន្តទៀតថា ភោជនីយដ្ឋាន​អាហារដ្ឋា​ន​ តូប​អាហារ​ ដែល​បើកទទួល​ជន​ទទួលទាន​អាហារ​មិនត្រូវ​លក់​គ្រឿង​ស្រវឹង​ជា​ដាច់ខាត ហើយ​គ្រប់​ផ្សារ​រដ្ឋ ផ្សារ​ឯកជន ផ្សារ​ម៉ា​ត​ និង​ហាង​លក់​ភេសជ្ជៈ​ត្រូវ​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ។​

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត​បាន​បន្ថែមថា ​ផ្អាក​ការជួបជុំ​ជា​លក្ខណៈ​គ្រួសារ​ដែលមានការ​ទទួល​គ្រឿងស្រវឹង​ និងរាល់​ការធ្វើសកម្មភាព​កីឡា​ដែលមាន​លក្ខណៈ​ជួបជុំ​ ឬ​ការប្រមូលផ្ដុំ​មនុស្ស​លើសពី២នាក់​។ប៉ុន្តែត្រូវបាន​លើកលែងតែ​ចំពោះ​ករណី​ការជួបជុំ​លក្ខណៈ​គ្រួសារ​ដែល​រស់នៅក្នុង​លំនៅ​ឋាន​ឬ​ទី​សំណាក់​តែមួយ ។​

ការរៀបចំ​ពិធី​បុណ្យសព​គោរព​គោរព​តាម​វិធានការ​សុខាភិបាល​ និង​តាម​ការកំណត់​របស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច ។ ការជួបជុំ​របស់​បុគ្គលិ​ក​សុខាភិបាល​បំពេញការងារ​ក្នុងការ​ថែរក្សា​សង្គ្រោះ​ផ្សេងៗ ។ ការជួបជុំ​របស់​អាជ្ញា​ធរសមត្ថកិច្ច កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ក្រុង​ស្រុក​ឃុំ​សង្កាត់​ក្នុងការ​បំពេញភារកិច្ច​ថែរក្សា​សន្តិ​សុខ​សណ្ដាប់ធ្នាប់​និង​របៀបរៀបរយ​សាធារណៈ​។​

លោកអភិបាលខេត្ត​បាន​ព្រមាន​ថា បុគ្គល​ ឬ​នីតិបុគ្គល​ទាំងឡាយណា ​ដែល​មិន​ចូលរួម​អនុម័ត​តាម​រដ្ឋបាលខេត្ត​នឹង​អនុវត្ត​វិធានការទៅតាម​ផ្លូវច្បាប់​ដូច​បាន​កំណត់​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់​ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ​និង​ជំងឺ​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់​ធ្ង​រ​ផ្សេងទៀត​ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម៧ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍១៩ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ១៨ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម