ជីវិតកម្សាន្ដ
ឆន សុវណ្ណារាជ រម្លឹកបណ្តាំចុងក្រោយរបស់អ្នកម្តាយមុនពេលស្លាប់
ថ្វីត្បិតតែអ្នកម្តាយជាទីស្រលាញ់បានលាចាកលោកទៅហើយក៏ពិតមែន តែតារាចម្រៀងលោក ឆន សុវណ្ណារាជ នៅតែបង្ហាញក្តីសោកសៅដោយនឹកឃើញគ្រប់ពេល និងអនុស្សាវរីយ៍កាលពីម្តាយនៅមានជីវិត។
លើសពីនេះទៀត រឿងដែលធ្វើឲ្យ ឆន សុវណ្ណារាជ មិនអាចបំភ្លេចបាននោះ គឺបណ្តាំដែលតែងតែប្រាប់ឲ្យលោកធ្វើជាមនុស្សល្អ។ លោក ឆន សុវណ្ណារាជ បានរៀបរាប់ភ្ជាប់រូបភាពចុងក្រោយរបស់អ្នកម្តាយថា ស្នាមញញឹមចុងក្រោយដែលកូនបាននិយាយជាមួយអ្នកម្តាយតាមវីដេអូខល។ អរគុណដល់ហ្វេនម្នាក់ដែលបានជួយធ្វើវាឲ្យច្បាស់សម្រាប់ខ្ញុំ ។
លោកបន្តទៀតថា អ្នកម៉ែទៅបានសុខហើយ ម៉ែលែងពិបាកហើយ ព្រោះអ្នកម៉ែទ្រាំជាមួយជំងឺនេះជិត២០ឆ្នាំមកហើយ ស្នាមញញឹមរបស់ម៉ែ គឺជាក្តីសុខរបស់កូនម្នាក់នេះ កូនសន្យាថា នឹងរឹងមាំមើលថែរក្សារគ្រួសារមួយនេះឲ្យល្អជំនួសអ្នកម៉ែ ម៉ែទៅកាន់ឋានសួរសោយសុខឲ្យស្ងប់ចិត្តចុះណា កូន នឹងរឹងមាំហើយឲ្យខ្លាំងដូចជាម៉ែចឹង ។
តារាចម្រៀងលោក ឆន សុវណ្ណារាជ បន្ថែមថា ម្តាយរបស់លោកជាស្ត្រីមេម៉ាយ តែគាត់អាចចិញ្ចឹមកូនបានយ៉ាងល្អដល់ទៅ៦នាក់ គាត់គឺជាវិរ:នារីក្នុងបេះដូងកូនៗរហូត។ អំពើល្អមិនសាបសូន្យជាពាក្យដែលម្តាយលោកតែងតែប្រាប់កូនៗទាំងអស់គ្នា កូនសន្យាថា នឹងរឹងមាំហើយបន្តដំណើរជីវិតជាមួយក្រុមគ្រួសារយើងបន្តរទៀត ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង