ព័ត៌មានអន្ដរជាតិ
ព័ត៌មានគួរដឹង អំពីវ៉ាក់សាំង Novavax ដែលល្បីមានប្រសិទ្ធភាពអស្ចារ្យ
តើវ៉ាក់សាំង Novavax ដំណើរការដូចម្តេច?
វ៉ាក់សាំង Novavax មានប្រសិទ្ធភាពដូចទៅនឹងវ៉ាក់សាំងដទៃទៀតដែរ ដោយវាប្រើសរសៃប្រូតេអ៊ីន(spike protein)ដែលមានរាងដូចវីរុសនៅក្នុងការផលិត និងអាចជួយបង្វឹកប្រព័ន្ធភាពស៊ាំដើម្បីបង្កើតអង់ទីគ័រ។
ដំបូងឡើយក្រុមអ្នកស្រាវជ្រាវបានបញ្ចូលហ្សែនដែលកែប្រែរួចទៅក្នុងវីរុស ដែលវាមានឈ្មោះថា baculovirus បន្ទាប់មកអនុញ្ញាតឱ្យវាឆ្លងចូលទៅក្នុងកោសិកាល្អិតៗ។
ក្រោយមកសរសៃប្រូតេអ៊ីនកើនឡើងនៅក្នុងកោសិកាទាំងនោះ រួចគេប្រមូលវាចូលទៅក្នុង nanoparticles ដែលមើលទៅដូចមេរោគឆ្លងអ៊ីចឹង តែមិនអាចចម្លងឬបណ្តាលឱ្យ Covid-19 លុកលុយទេ។
បន្ទាប់មក nanoparticles ត្រូវបានចាក់ចូលទៅក្នុងរាងកាយតាមរយៈវ៉ាក់សាំងដើម្បីបង្កើតអង់ទីគ័រសម្រាប់ជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ ប្រសិនបើរាងកាយជួបជាមួយនឹងមេរោគឆ្លងនៅពេលណាមួយ អង់ទីគ័រដែលមានស្រាប់នឹងកើតឡើងភ្លាមៗដើម្បីការពារពីវីរុសមិនឱ្យវាយប្រហារសរីរាង្គឡើយ។
តើវ៉ាក់សាំង Novavax មានគុណសម្បត្តិអ្វី?
ខណៈពេលដែលវ៉ាក់សាំង Pfizer និង Moderna ចាំបាច់ត្រូវទុកនៅសីតុណ្ហភាពទាបបំផុត វ៉ាក់សាំង Novavax មានស្ថេរភាពយូរជាង ដោយអាចរក្សាទុករហូតដល់ទៅបីខែនៅក្នុងទូរទឹកកកធម្មតា។
តើវ៉ាក់សាំងនេះមានប្រសិទ្ធិភាពដូចម្តេច?
យោងតាមលទ្ធផលនៃការសាកល្បងដំណាក់កាលទី ៣ វ៉ាក់សាំង Novavax ផ្តល់ការការពារ ១០០ ភាគរយប្រឆាំងនឹងអ្នកជំងឺកូវីដធ្ងន់ធ្ងរ ការស្លាប់ដោយសារកូវីដ-១៩ រួមទាំងការពារការចូលព្យាបាលនៅមន្ទីរពេទ្យផងដែរ។
លើសពីនេះ វាមានប្រសិទ្ធភាព ៨៦ ភាគរយប្រឆាំងនឹងវីរុសអាល់ហ្វា (វីរុសបំប្លែងខ្លួនអង់គ្លេស) និងមានប្រសិទ្ធភាព ១០០ ភាគរយក្នុងការការពារករណីកូវីដបំប្លែងខ្លួនទូទៅ។
តើវ៉ាក់សាំង Novavax បានអនុម័តផ្លូវការឬនៅ?
មិនទាន់ទទួលបានការអនុម័តផ្លូវការពី WHO នៅឡើយទេ។
ប៉ុន្តែបន្ទាប់ពី Novavax ដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ ហើយក្រោយពេលប្រមូលទិន្នន័យត្រួតពិនិត្យដោយនិយ័តកររដ្ឋបាលចំណីអាហារនិងឱសថ (FDA) ពេលនេះវាបានអនុញ្ញាតឱ្យប្រើបន្ទាន់នៅសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Mail Daily
ចុចអាន៖ វ៉ាក់សាំងអាមេរិកទី៤ Novavax មានប្រសិទ្ធភាពការពារកូវីដល្អណាស់
ចុចអាន៖ ៥ ចំណុចសំខាន់ៗត្រូវដឹងអំពីវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?