ព័ត៌មានជាតិ
ប្រវត្តិនាយកវិទ្យាស្ថានតេជោសែន សាធារណការ ធ្លាប់បួសជាព្រះសង្ឃជិត ២០ ឆ្នាំ បានបញ្ចប់បរិញ្ញាបត្រដល់ទៅពីរពីអាមេរិក
ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងលោក ហឿន សំនៀង ជានាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។

បើតាមការបង្ហាញពីជីវប្រវត្តិនាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ធ្លាប់បួសជាព្រះសង្ឃ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រចំនួនពីរនៅសាកលវិទ្យាល័យពីរនៅអាមេរិក។

លោក ហឿន សំនៀង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ជាន់ខ្ពស់ជំនាញរដ្ឋបាលសាធារណ: ពីសកលវិទ្យាល័យហាវឺដ (Harvard University, Kennedy School of Governemnt 2013) សហរដ្ឋអាមេរិក និងបរិញ្ញាបត្រជំនាញគ្រប់គ្រងពីសាកលវិទ្យាល័យសិនអែមប្រុស (St. Ambrose University) រដ្ឋអាយូវ៉ា សហរដ្ឋអាមេរិក។ កាលនោះ លោកនៅជាព្រះសង្ឃនៅឡើយ។

លោក ហឿន សំនៀង ជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិសមាគមជីវិត និងក្តីសង្ឃឹម មានទីតាំងនៅវត្តដំណាក់ ខេត្តសៀមរាប ដែលបានជួយកុមារកំព្រា កុមារគ្រួសារក្រីក្រ យុវជនយុវតី ស្ត្រីរងគ្រោះ និងងាយរងគ្រោះ ឱ្យមានជំនាញ និងបានចូលរៀនសិក្សាចប់ថ្នាក់ឧត្តមសិក្សា តាមរយ:គម្រោងនានារបស់សមាគម រួមមានសាលាបណ្តុះបណ្តាលវិជ្ជាជីវ:កាត់ដេរ គម្រោងលើកកំពស់សម្រាប់សិស្សស្រីក្រីក្រកម្រិតវិទ្យាល័យ សាលាភាសារបរទេសវត្ដដំណាក់ ភូមិកុមារអភិវឌ្ឍន៍(មណ្ឌលក្មេងកំព្រា) និងគម្រោងអាហារូបករណ៍សម្រាប់ព្រះសង្ឃ។

សូមបញ្ជាក់ដែរថា វិទ្យាស្ថានតេជោសែនសាធារណាការ និងដឹកជញ្ជូន ជាវិទ្យាស្ថានបណ្តុះបណ្តាលជំនាញសាងសង់ផ្លូវ និងស្ពាន ក៏ដូចហេដ្ឋារចនាសម្ព័ន្ធនានាលើកដំបូងនៅកម្ពុជា ដែលបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន។
វិទ្យាស្ថាននេះ នឹងបង្កើតបាននូវធនធានមនុស្សថ្មីលើជំនាញសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ក៏ដូចជាកំពង់ផែជាដើម ហើយរយៈពេល៤ ទៅ៥ឆ្នាំក្រោយ កម្ពុជានឹងមានវិស្វករជាកូនខ្មែរកាន់តែច្រើនសម្រាប់សាងសង់ផ្លូវថ្នល់ និងស្ពានដោយខ្លួនឯង។
ដំណើរការបណ្តុះបណ្តាលនៅវិទ្យាស្ថានតេជោសាធារណការ និងដឹកជញ្ជូន ក៏មានការសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការអប់រំ។ បន្ថែមពីលើនោះ វិទ្យាស្ថានបានប្រមូលសាស្ត្រាចារ្យជំនាញមកបណ្តុះបណ្តាល និងបំពាក់ប្រព័ន្ធបច្ចេកទំនើបៗក្នុងការផ្តល់ចំណេះដឹងដល់និស្សិត។ វិទ្យាស្ថាន បានបង្កើតឱ្យឧបករណ៍ សម្ភារ និងមន្ទីរពិសោធន៍លើវិស័យស្ពាន និងថ្នល់ សម្រាប់ផ្តល់នូវការយល់ដឹងដល់និស្សិតឱ្យកាន់តែប្រសើរផងដែរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង