ព័ត៌មានជាតិ
លោក ចម ប្រសិទ្ធ ថា ប្រព័ន្ធផលិតកម្ម LEAN បានជួយលេីកកំពស់ផលិតភាព សហគ្រាស ធុនតូចនិងមធ្យម (SME)
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ការរៀនសូត្រពីបទពិសោធន៍ប្រព័ន្ធផលិតកម្ម LEANបានជួយផ្តោតសំខាន់លើការបង្កើនសកម្មភាព ផ្តល់ តម្លៃបន្ថែមជូនអតិថិជនរបស់ខ្លួន ហេីយកាត់បន្ថយសកម្មភាពពុំបានផ្តល់តម្លៃបន្ថែមឲ្យនៅទាបបំផុត ។
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ថ្លែងបែបនេះខណៈ អញ្ជេីញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិ ស្តីពី “វដ្ដ នៃគុណភាពនវានុវត្តន៍ និងប្រព័ន្ធផលិតកម្ម LEAN ដេីម្បីលេីកកំពស់ផលិតភាព សហគ្រាស ធនតូចនិងមធ្យម តាមប្រព័ន្ធអនឡាញ (Zoom Cloud Meeting)នាថ្ងៃម្សិលមុិញនៅទីស្តីការក្រសួង ។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់ថា បេីទោះបីមានវិបត្តិសុខភាពសាកលកូវីដ១៩ យ៉ាងណាក្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅតែបន្តស្វះស្វែងរកវិធីសាស្ត្រដេីម្បីជួយស្តារ ស្ថានភាពសេដ្ឋកិច្ចរបស់ក្រុមហ៊ុន និង សហគ្រាសធនតូចនិងមធ្យមនៅកម្ពុជា ។ រយៈពេល ជាងមួយឆ្នាំមកនេះ តាមរយៈ មជ្ឈមណ្ឌលផលិតភាពជាតិ សហការជាមួយអង្គការផលិតភាពអាស៊ី (APO) ក្រសួងបានសាកល្បងអនុវត្ត គម្រោងផ្តោតលើផលិតកម្ម LEAN (LEAN Manufacturing) ទៅលេីក្រុមហ៊ុនគំរូចំនួន៣ខាងលេីតាមរយៈការផ្តល់ការប្រឹក្សាយោបល់ដោយផ្ទាល់ខ្លះ និងពីចម្ងាយតាមប្រព័ន្ធអនឡាញ ដេីម្បីវាស់វែងរបស់វិធីសាស្ត្រផលិតភាពនេះ ក្នុងបរិបទ ពិភពលោកបច្ចុប្បន្ន ។
ឆ្លៀតឱកាសនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ APO ដែលបានគាំទ្រឲ្យមានគម្រោងស្តីពី “វដ្ដ នៃគុណភាព នវានុវត្តន៍ និងប្រព័ន្ធផលិតកម្ម LEANដេីម្បី លេីកកំពស់ ផលិតភាព សហគ្រាស ធនតូចនិងមធ្យមនេះឡេីង ដោយបានបញ្ជូនជំនាញការដ៏មានបទពិសោធន៍ គឺលោក George Wong មកបង្ហាត់បង្រៀន ដល់ មន្ត្រី មជ្ឈមណ្ឌល ផលិតភាព ជាតិ និងក្រុមហ៊ុនគំរូទាំង ៣ ។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបន្ថែម ថា ៖រៀនសូត្រ ពី បទពិសោធន៍ ទាំង នេះ ឃេីញថា ប្រព័ន្ធ ផលិតកម្ម LEAN ផ្តោត លើ ការ បង្កើន សកម្មភាព ផ្តល់ តម្លៃ បន្ថែម ជូន អតិថិជន របស់ ខ្លួន ហេីយកាត់បន្ថយ សកម្មភាព ពុំបាន ផ្តល់ តម្លៃ បន្ថែម ឲ្យនៅទាបបំផុត ។ កន្លងមក សកម្មភាព ផ្តល់ តម្លៃ បន្ថែម ( Value-Added Activities) តាម ក្រុមហ៊ុន នានា មាន មិនបាន៣% ផងទេ ។ ផ្ទុយទៅវិញ យេីងបានចំណាយរហូតដល់៩៧% លេីសកម្មភាព ដែលពុំបាន ផ្តល់ តម្លៃ បន្ថែម ជូន អតិថិជន ។ នេះជាការ ខាតបង់ យ៉ាង ច្រើន សម្បើម ។ យ៉ាងណា ម៉ិញ បេីសហគ្រាសយេីងអាចបង្កេីនសកម្មភាពផ្តល់តម្លៃបន្ថែមដល់៥% ឬ រហូត ដល់ ១០% នោះសហគ្រាសយេីង នឹងក្លាយ ជា សហគ្រាស ឆ្នេីម ។
លោក កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ មានជំនឿ ថា ៖តាមរយៈ បទបង្ហាញ លំអិត របស់ក្រុមហ៊ុនគំរូ ទាំង ៣ នាថ្ងៃនេះ នឹងផ្តល់ ជាបទពិសោធន៍ជាក់ស្តែង សម្រាប់ ជា ផលប្រយោជន៍ ដល់ ក្រុមហ៊ុន សហគ្រាស ធនតូចនិងមធ្យម នៅកម្ពុជា យេីង រៀនសូត្រ តាម ដេីម្បីឆ្ពោះទៅការអភិវឌ្ឍជាលំដាប់នរន្ត ។
ក្នុងឪកាសនោះដែរលោក កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានប្រគល់វិញ្ញាបនបត្របញ្ជាក់ដល់ក្រុមហ៊ុនគំរូទាំង៣ ។ ជាមួយគ្នានេះ ក្រុមហ៊ុន គំរូ ទាំង ៣ ក៏បានឧបត្ថម្ភនូវផលិតផល របស់ក្រុមហ៊ុន និងសម្ភារ:មួយចំនួនដល់ក្រសួងផងដែរ ៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan