Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​សង្កាត់​ដងទង់ ចែក​ម៉ាស​ជូន​ពលរដ្ឋ​ជិត​៨០០​នាក់ ខណៈ​ពលរដ្ឋ​មួយចំនួន​ខ្វះ​ការប្រុងប្រយ័ត្ន​ពីជំងឺកូ​វីដ​

បានផុស

នៅ

​ចៅសង្កាត់​ដងទង់ មេភូមិ និង​កម្លាំង​ប្រជា​ការពារ ចុះ​ចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​ជិត​៨០០​នាក់​ដោយ​ឥតគិតថ្លៃ ខណៈ​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​គួរឱ្យកត់សម្គាល់ រីឯ​ពលរដ្ឋ​មួយចំនួន​ធ្វេសប្រហែស​ពី​ការពារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មិនមែនជា​ដំបូង​នោះទេ អាជ្ញាធរ​ក្រុង​សង្កាត់​ពន្យល់​ណែនាំ​ពី​វិធីសាស្ត្រ​ទប់ស្កាត់​ការពារ​ជំងឺ​កូ​វីដ​១៩​នៅក្នុង​មូលដ្ឋាន​គ្រប់គ្រង​របស់​ពួកគាត់ ដើម្បី​បញ្ចៀស​ការចម្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទៅ​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ផ្សេងទៀត ​នាំឱ្យ​លំបាក​ដោះស្រាយ​ស្ថានការណ៍​។

​លោក លឹម ឌី ចៅសង្កាត់​ដងទង់ បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១​ថា ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​កាន់តែ​គួរឱ្យ​ព្រួយបារម្ភ​ខ្លាំង​ មិន​ធ្លាប់មាន​ពីមុនមក ចំណែកឯ​ពលរដ្ឋ​មួយ​ចំនួន​នៅតែ​ខ្វះ​ការប្រុងប្រយ័ត្ន​ពី​ការឆ្លង​។ ទើប​រូបលោក មេភូមិ និង​កម្លាំង​ប្រជា​ការពារ​សង្កាត់​ប ន្ត​ចែក​ម៉ាស​ជូន​ពលរដ្ឋ​សរុប​ជិត​៨០០​នាក់ ​ក្នុង​ម្នាក់​ទទួល​បាន​២​ម៉ាស​។​ លោក​ចៅសង្កាត់​ដងទង់ បន្ថែមថា ម៉ាស​ដែល​ចែកជូន​ដល់​ពលរដ្ឋ​នៅពេលនេះ គឺជា​ជំនួយ​ដែល​បានមកពី​សប្បុរសជន​ផ្តល់​ឲ្យ​សង្កាត់​កន្លងទៅ ហើយ​សង្កាត់​រៀបចំ​បែង​ចែង​ទុក​សម្រាប់​ជូន​ពលរដ្ឋ​ដូច​ពេលព្រឹក​មិញ​។

ក្រៅពី​ចែក​ម៉ាស អាជ្ញាធរ​ពន្យល់​ណែនាំ​ហើយ​ណែនាំ​ទៀត​អំពី​ផលវិបាក​ជំងឺ​កូ​វីដ ព្រមទាំង​វិធីសាស្ត្រ​ការពារ​ឲ្យ​បាន​ទាំងអស់គ្នា​។ ករណី​បុគ្គល​ណា​នៅតែ​មិន​ចូលរួម នឹងរង​ការផាកពិន័យ​តាមច្បាប់​គ្មាន​ការយោគយល់​សោះ​។ ត្បិត​សព្វថ្ងៃ​ពុំ​មិន​ទាន់មាន​ការចាប់​ផាកពិន័យ​អ្នក​ល្មើស​ណា​ម្នាក់​ក៏ដោយ​។

​បើតាម​លោក លឹម ឌី នៅក្នុង​មូលដ្ឋាន​សង្កាត់​របស់លោក ក៏មាន​អ្នកពាក់ព័ន្ធ​នឹង​ការឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​១៩​ខ្លះ​ដែរ ករណី​ផ្ទុះ​ជំងឺ​នេះ​នៅ​តំបន់​រោងចក្រ ស្រុក​មណ្ឌលសីមា ដោយ​មួយចំនួន​បាន​រកឃើញ​និង​កំពុង​ព្យាបាល​នៅ​អគារ​វិទ្យាល័យ​ចាំ​យាម​។ ដូច្នេះ​លោក​សុំឱ្យ​ពលរដ្ឋ​ចូលរួម​បង្កើន​ការយកចិត្ត​ទុក​ដា​ក់ឡើ​ង​វិញ ​ពី​ការ​ការពារ​ខ្លួន​រួច​ផុតពី​ជំងឺ​កូ​វីដ តាម​ការអនុវត្ត​វិធានការ​សុខាភិបាល ៣​កុំ និង​៣​ការពារ ​ឱ្យបាន​ខ្ជាប់ខ្ជួន​បំផុត​៕

អត្ត​ប​ទ៖ សិរី​វឌ្ឍនៈ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម