ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន AstraZeneca ផលិតថ្នាំព្យាបាលកូវីដ-១៩អត់ទាន់ជោគជ័យទេ
នៅថ្ងៃអង្គារ៍ ទី១៥ ខែមិថុនា ម្សិលមិញនេះ ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca បានបង្ហាញពីឧបសគ្គក្នុងការសាកល្បងព្យាបាលជំងឺកូវីដ-១៩ដោយឱសថរបស់ខ្លួន។
ក្រុមហ៊ុន AstraZeneca បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ឱសថដែលត្រូវបានផលិតដោយការបញ្ចូលគ្នាអង់ទីគ័រពីរប្រភេទមិនបានជោគជ័យតាមគោលបំណងសំខាន់របស់ខ្លួនសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ឡើយ។
ការព្យាបាលបានកំពុងធ្វើឡើងដល់ដំណាក់កាលទី៣ ឬការសាកល្បងព្យាបាលដំណាក់កាលចុងក្រោយដើម្បីវាយតម្លៃពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់ថ្នាំ។

ក្រុមហ៊ុន AstraZeneca បានឲ្យដឹងថា មនុស្សធំពេញវ័យដែលមិនទាន់បានចាក់វ៉ាក់សាំង ១១២១នាក់ដែលបានប៉ះពាល់ជាមួយអ្នកឆ្លងកូវីដ-១៩ក៏ជាផ្នែកមួយនៃការសាកល្បងក្នុងការព្យាបាលនេះដែរ។
សេចក្តីថ្លែងការណ៍បានបន្តថា ការព្យាបាលថ្នាំដោយ AZD7442 បានកាត់បន្ថយហានិភ័យនៃអាការរោគកំពុងវិវត្តបានតែ៣៣%ប៉ុណ្ណោះដែលមិនត្រូវបានលទ្ធផលដែលចង់បានឡើយ។
ទោះជាយ៉ាងណា ក្រុមហ៊ុននៅតែបន្តសាកល្បងព្យាបាលទៀតដើម្បីវាយតម្លៃថាតើថ្នាំរបស់ខ្លួនអាចការពារកូវីដ-១៩ ឬព្យាបាលរោគសញ្ញាធ្ងន់ធ្ងរបានអត់។
រដ្ឋាភិបាលអាមេរិកបានឧបត្ថម្ភចំពោះការអភិវឌ្ឍថ្នាំ AZD7442 និងមានកិច្ចព្រមព្រៀងដើម្បីទទួលយកចំនួន ៧០០ ០០០ដូស។
ទន្ទឹមជាមួយគ្នានេះ វ៉ាក់សាំងការពារកូវីដ-១៩របស់ AstraZeneca ដែលបានផលិតជាមួយសាកលវិទ្យាល័យ Oxford នៅតែបន្តមានបញ្ហាជុំវិញសុវត្ថិភាពដែរ។
វ៉ាក់សាំងត្រូវបានផ្អាកការប្រើប្រាស់នៅបណ្តាប្រទេសអឺរ៉ុបជាច្រើនដោយសារតែមានរបាយការណ៍ពាក់ព័ន្ធនឹងឈាមកកដ៏កម្រ។
មន្ត្រីកំពូលម្នាក់នៅទីភ្នាក់ងារឱសថអឺរ៉ុបកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា វាគួរតែមានតម្លៃក្នុងការបោះចោលវ៉ាក់សាំងកូវីដ-១៩ AstraZeneca សម្រាប់ក្រុមមនុស្សគ្រប់វ័យដែលមានជម្រើសផ្សេងទៀត។
ទោះបីជាយ៉ាងណា ការសិក្សាមួយរបស់អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេសបានបង្ហាញនៅថ្ងៃចន្ទថា ការចាក់វ៉ាក់សាំង AstraZeneca ឬ Pfizer ពីរដូសអាចបញ្ឈប់តម្រូវការព្យាបាលអ្នកជំងឺកូវីដ-១៩រហូតដល់ជាង៩០%នៃវីរុសបំប្លែងខ្លួន Delta៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង