ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌឫស្សីកែវ ស្ថាបនាផ្លូវប្រវែង៥០០ម៉ែត្ររួចរាល់ហើយ ក្រោយខូចខាតជាច្រើនឆ្នាំនោះ
កំណាត់ផ្លូវមួយខ្សែ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅចំណុចខាងលិច វត្តទួលសន្តិវ័ន ឈាងខាងជើង ដែលរងការខូចខាតខ្លាំងប្រវែងប្រហែល៥០០ម៉ែត្រ មកដល់បច្ចុប្បន្ននេះ ត្រូវបានអាជ្ញាធរខណ្ឌឬស្សីកែវ ស្ថាបនាជួសជុលរួចរាល់ហើយ ក្រោយពីទទួលបានការស្នើសុំពីបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ។
សូមជម្រាបជូនថា កាលពីកន្លងទៅប្រជាពលរដ្ឋរស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាប់ឆ្នាំមកហើយ ពីមុនផ្លូវមិនសូវខូចខាតខ្លាំងនោះទេ ទើបតែរយះពេលចុងក្រោយនេះ ផ្លូវចេះតែខូចខ្លាំងទៅៗ នាខែប្រាំងក៏លំបាក ខែវស្សាភ្លៀងធ្លាក់បែកភក់វ៉ល់ ធ្វើដំណើរទៅណាមកណាមិនចង់កើតនោះទេ ។
ប្រភពព័ត៌មានប្រាប់បន្តឲ្យដឹងថា ផ្លូវដែលខូចខាតខ្លាំងនេះ គឺប្រវែងប្រហែល៥០០ម៉ែត្រ បង្កឡើងដោយសារតែក្រុមរថយន្តធុនធំ ជាពិសេសក្រុមរថយន្តដឹកខ្សាច់តែម្តងជាអ្នកបំផ្លាញ ។
ដោយជួបការលំបាក ក្នុងការធ្វើដំណើរ ប្រជាពលរដ្ឋទូទៅ ក៏ដូចជាពួកគាត់សូមស្នើទៅដល់អាជ្ញាធរខណ្ឌឫស្សីកែវ មេត្តាជួយសម្រួលក្នុងការស្ថាបនាឲ្យបានល្អ សម្រាប់បម្រើផលប្រយោជន៍ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ក៏ដូចជា អ្នកដំណើរទូទៅផង ។
ទោះបីយ៉ាងណាក្តី អាជ្ញាធរខណ្ឌឬស្សីកែវ សូមសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្តោយផ្លូវបេតុងមួយខ្សែនេះ សូមជួយថែរក្សាផ្លូវឲ្យបានល្អប្រសើរប្រើប្រាស់បានយូអង្វែង និងត្រូវរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងបោះចោលពាសវាលពាសកាល ជាពិសេសកុំចោះសំរាមនៅលើគំរបលូ ឬ ក្នុងលូ ដែលអាចនាំឲ្យស្ទះប្រព័ន្ធលូបង្ហូររទឹកផងដែរ ៕
អត្ថបទ ៖ រ៉ាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព