Connect with us

កូវីដ-១៩

៦ ខេត្ត​កំពុង​ផ្ទុះ​ឆ្លង​ធ្ងន់ធ្ងរ មួយ​ថ្ងៃ​ឆ្លង​ជិត ៣០ នាក់ កោះកុង​​ឆ្លង​ជាង ១០០ នាក់

បានផុស

នៅ

៦ ខេត្ត​កំពុង​មាន​ករណី​ផ្ទុះ​ឆ្លង​ក្នុង​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍ ដែលមានពាក់ព័ន្ធ​គ្នា​ រហូត​មានក​ារ​បិទ​ភូមិ​ឃុំ​មួយ​ចំនួន​​។តួលេខ​ ៧ ថ្ងៃ​ចុងក្រោយ ខេត្ត​ទាំង ៦ សរុប​ចូល​គ្នា​មាន​អ្នក​ឆ្លង​ជិត ១ ពាន់នាក់ ខណៈជនរងគ្រោះ​​មួយ​ចំនួន​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​បាន​នៅ​ឡើយ។

>ព្រៃវែង

ព្រៃវែង​ជា​ខេត្ត​មួយ​ជាប់​ព្រំដែន​វៀតណាម។ ខេត្ត​ជា​ជង្រុក​ស្រូវ​លេខ​មួយ មាន​ការ​ផ្ទុះរាលដាល​១០ ស្រុក ហើយ​ស្រុក​ដែល​ធ្ងន់ធ្ងរ​មាន​ស្រុក​ស្វាយអន្ទរ និង​ព្រះស្តេច​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិលេខ ១។

តួលេខ​អ្នក​ឆ្លង​នៅ​ខេត្ត​ព្រៃវែង​រយៈ​ពេល ០៧ ថ្ងៃ​ចុងក្រោយ​​៖

១៥ មិថុនា -៥៦ នាក់
១៤ មិថុនា -៣៣ នាក់
១៣ មិថុនា -៣៩នាក់
១២ មិថុនា -២០ នាក់
១១ មិថុនា -៣៨ នាក់
១០ មិថុនា -៤២ នាក់
០៩ មិថុនា -៤០ នាក់

>កំពត

ដោយ​ឡែក​ខេត្ត​កំពត​ក៏​រងគ្រោះ​ធ្ងន់ធ្ងរ​ផង​ដែរ​ពាក់ព័ន្ធ​កាស៊ីណូ​នៅ​ស្រុកកំពង់ត្រាច​ ដែល​មក​ដល់​ពេលនេះ​មានអ្នក​ឆ្លង​រាប់រយនាក់។

តួលេខ​អ្នក​ឆ្លង​នៅ​ខេត្ត​កំពត​រយៈ​ពេល ០៧ ថ្ងៃ​ចុងក្រោយ​​៖

១៥ មិថុនា – ២៩ នាក់
១៤ មិថុនា -៨១ នាក់
១៣ មិថុនា -៥៥ នាក់
១២ មិថុនា -៣៣ នាក់
១១ មិថុនា -៣២ នាក់
១០ មិថុនា -៣៤ នាក់
០៩ មិថុនា -៤៩ នាក់

>សៀមរាប

​ខេត្ត​សៀមរាប កំពុង​រិត​បន្តឹង​និង​ដាក់​​ភូមិសាស្រ្ដមួយ​ចំនួន​ជាតំបន់ក្រហម ​ដូចជា​នៅឃុំកំពង់ឃ្លាំង ដែល​ពាក់ព័ន្ធ​អាហារដ្ឋា​នមួយ​កន្លែង​នៅ​ស្រុកជីក្រែង ​ដែល​អាជ្ញាធរ​អះអាង​ជា​ប្រភព​នៃការ​ចម្លងកូវីដ១៩។

តួលេខ​អ្នក​ឆ្លង​នៅ​ខេត្ត​សៀមរាបរយៈ​ពេល ០៧ ថ្ងៃ​ចុងក្រោយ​​៖

១៥ មិថុនា – ១២ នាក់
១៤ មិថុនា -៣៥ នាក់
១៣ មិថុនា -៣៦ នាក់
១២ មិថុនា -៥៣ នាក់
១១ មិថុនា -២៧ នាក់
១០ មិថុនា -៤៥ នាក់
០៩ មិថុនា -៤៩ នាក់

>បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ដែលជាប់​ព្រំដែន​ថៃ​មាន​ការ​ផ្ទុះ​នៅ​ក្រុង​ប៉ោយប៉ែតលើបុគ្គលិក​បរទេស​និងខ្មែរ​រាប់រយនាក់។ តំបន់​ប៉ោយប៉ែត​ជា​ប្លុកកាស៊ីណូ និង​ច្រក​ចេញ​ចូលជាមួយប្រទេ​សថៃ ដែលជា​ទីប្រជុំជន​ដ៏​កុះករ​ប្រមូលផ្តុំ​ដោយ​អាជីវកម្ម​និង​ការ​រកស៉ី​របស់​អ្នក​វិនិយោគជាតិ​និង​អន្តរជាតិជាច្រើន។

តួលេខ​អ្នក​ឆ្លង​នៅ​ខេត្ត​បន្ទាយមានជ័យរយៈ​ពេល ០៧ ថ្ងៃ​ចុងក្រោយ​​៖

១៥ មិថុនា – ៤៥ នាក់
១៤ មិថុនា -៤៤ នាក់
១៣ មិថុនា -៣៥ នាក់
១២ មិថុនា (មិន​មាន​របាយការណ៍)
១១ មិថុនា -៣៤ នាក់
១០ មិថុនា -៣៧នាក់
០៩ មិថុនា -៣៥ នាក់

>កំពង់ចាម

ខេត្តកំពង់ចាម បាន​រកឃើញ​ការ​ឆ្លងពាក់ព័ន្ធ​លើ​កម្មករ​រាប់សិប​នាក់​។ គិត​ត្រឹម​ថ្ងៃ ១៥ មិថុនា ២០២១ ខេត្ត​កំពង់ចាម​មាន​តួលេខ​អ្នក​ឆ្លង​សរុប ១២៨១ នាក់ ជា​សះស្បើយ ៨២៥ នាក់ កំពុង​សម្រាក​ព្យាបាល ៤៥៦ នាក់។

តួលេខ​អ្នក​ឆ្លង​នៅ​ខេត្ត​កំពង់ចាមរយៈ​ពេល ០៧ ថ្ងៃ​ចុងក្រោយ​​៖

១៥ មិថុនា – ៣២ នាក់
១៤ មិថុនា -១៩ នាក់
១៣ មិថុនា -២១ នាក់
១២ មិថុនា -៣៩ នាក់
១១ មិថុនា -៣៨ នាក់
១០ មិថុនា -២០ នាក់
០៩ មិថុនា -១៨ នាក់

>កោះកុង

ចំណែក​កោះកុង​ទើប​មានការ​ផ្ទុះ​ចូល​សហគមន៍​​ទ្រង់ទ្រាយធំ​ប៉ុន្មានថ្ងៃ​មុ​ននេះ។ កាលពីថ្ងៃ ១៤ មិថុនា អាជ្ញាធរ​បាន​រកឃើញ​អ្នកពាក់ព័ន្ធ ១៦១ នាក់ ឆ្លងកូវីដ ហើយ​បើ​អត្តសញ្ញាណ​គឺជាពលរដ្ឋ​នៅក្រុង​ខេមរភូមិន្ទ​ជាពិសេស​នៅ​ភូមិ​ចាំយ៉ាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា។

តួលេខ​អ្នក​ឆ្លង​នៅ​ខេត្ត​កោះកុង​រយៈ​ពេល ០៧ ថ្ងៃ​ចុងក្រោយ​​៖

១៥ មិថុនា – ៦២ នាក់
១៤ មិថុនា -១៦១ នាក់
១៣ មិថុនា -១២ នាក់
១២ មិថុនា -០ នាក់
១១ មិថុនា -០៤ នាក់
១០ មិថុនា -០៥ នាក់
០៩ មិថុនា -០១ នាក់

គួរ​បញ្ជាក់ថា កម្ពុជា​មាន​តួលេខ​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​ក្នុង​រង្វង់ ៥០០ ទៅ ៦០០ នាក់។ រាជធានី​ភ្នំពេញ​នៅ​តែ​កន្លែង​ផ្ទុះ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ ជាពិសេស​នៅ​តំបន់​ប្លុក​រោងចក្រ​ច្រើន​មាន​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ពោធិ៍សែនជ័យ។បើ​តាម​របាយការណ៍​ប្រចាំថ្ងៃ​ឃើញ​ថា ខេត្ត​មាន​ចំនួន ០៦ មាន​ការ​ផ្ទុះ​ឆ្លង​ក្នុង​កម្រិត​ព្រួយ​បារម្ភ ខណៈ​ខេត្ត​ខ្លះ​បាន​ចាត់វិធានការ​បិទ​ខ្ទប់​ភូមិ​ដ្ឋាន​មួយ​ចំនួន ដោយសារ​មាន​ការ​ឆ្លង​ពាក់ព័ន្ធ​គ្នា មិន​អាច​កំណត់​អត្តសញ្ញាណ​បាន៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ៣៤ នាទីutes មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ហុងកុងនឹងហាមឃាត់ការជក់បារីអេឡិច​ត្រូនិចនៅទីសាធារណៈនៅឆ្នាំ​២០២៦

ខណ្ឌចំការមន
សន្តិសុខសង្គម៥៧ នាទីutes មុន

ឃាត់ខ្លួនមុខសញ្ញាឆក់៣នាក់ ក្រោយធ្វើសកម្មភាពឆក់បានសម្រេចនៅខណ្ឌចំការមន

ជីវិតកម្សាន្ដ៥៨ នាទីutes មុន

បវរកញ្ញាវ័យក្មេងកម្ពុជា ៣រូប ទើបដណ្តើមមកុដ និងពានរង្វាន់ពីឆាកអន្តរជាតិ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម