KPT+
ស្ទីលតុបតែងខ្លួនដ៏ពេញនិយមក្នុងរដូវភ្លៀងនេះ
រដូវវស្សាកំពុងឈានចូលមកដល់ រីឯបញ្ហាជ្រើសរើសសំលៀកបំពាក់ក៏កំពុងស្មុគដែរ ព្រោះសំណើមប៉ប៉ាច់ពីសក់ដល់ចុងជើង។
ទោះបីពិបាកបន្តិច ប៉ុន្តែក៏មិនមែនបញ្ហាដែរ! តោះ! មកអានគន្លឹះតុបតែងខ្លួនក្នុងរដូវខ្យល់មូសុងនេះ៖
ស្លៀកពាក់ពណ៌ស្រាលៗ ៖ គួរតែស្លៀកសម្លៀកបំពាក់ពណ៌ស្រាល ទើបធ្វើឲ្យមានភាពស្រស់បស់ ស៊ីគ្នាទៅនឹងបរិយាកាសមេឃស្រទុំ។ ម្យ៉ាងទៀតត្រូវជ្រើសរើសប្រភេទសម្លៀកបំពាក់ទន់ៗ មិនក្រាស់ពេក និងមិនមែនជាប្រភេទក្រណាត់ជក់ទឹក។
ស្លៀកពាក់ខ្លីៗ៖ នៅរដូវវស្សា គួរតែស្លៀកខោខ្លី សំពត់ខ្លី និងប្រភេទរ៉ូបបែបខ្លីៗ ព្រោះវាងាយស្រួលមិនឆាប់សើម។ រីឯស្បែកជើងគួរពាក់ប្រភេទកវែងបន្តិច និងពួកមានបាត់គ្រើមឬគ្រាប់ៗដើម្បីចៀសវាងរអិល។
ថែរក្សាស្បែក៖ ការថែរក្សាស្បែកនៅរដូវវស្សាពិតជាចាំបាច់ណាស់។ ក្រៅពីផ្ដល់ជាតិទឹកដល់រាងកាយឲ្យបានគ្រប់គ្រាន់ ការតុបតែងមុខក៏សំខាន់ដូចគ្នា។ កុំភ្លេចប្រើផលិតផលថែស្បែកមុខឲ្យមានសំណើម និងរើសយកក្រែមលាបមាត់ស្រាលល្មមដើម្បីផ្ដល់ឲ្យបបូរមាត់មានសំណើមផងដែរ។
កុំភ្លេចឆត្រ៖ ឆត្រជាសម្ភារដែលមិនគួរមើលរំលងនៅគ្រប់រដូវកាល ជាពិសេសខែភ្លៀង។ កុំភ្លេចឆត្រតូចល្មមនិងអាចបត់បាន ដាក់តាមខ្លួនជានិច្ចដើម្បីការពារពេលភ្លៀងធ្លាក់ ក៏ដូចជាអាចការពារកម្ដៅថ្ងៃបានទៀត។
ប្រើកាបូបមិនជ្រាបទឹក៖ ជ្រើសយកកាបូប ឬថង់ដែលមិនជ្រាបទឹក សម្រាប់ដាក់សម្ភារប្រើប្រាស់តូចៗដូចជា ទូរសព្ទ គ្រឿងសម្អាង ឬកូនសៀវភៅ ដើម្បីការពារពីការទទឹក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ hindustantimes
ចុចអាន៖គុណសម្បត្តិទាំង ៦ បានមកពីការធ្វើដំណើរកម្សាន្តនៅរដូវភ្លៀង
ចុចអាន៖គន្លឹះ៥ យ៉ាង ថែរក្សារថយន្តក្នុងរដូវវស្សានេះបានយ៉ាងល្អ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ