Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីនៅ ឥណ្ឌូណេស៊ី បង្កឲ្យមានរលកយក្សស៊ូណាមិ

បានផុស

នៅ

គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ បានបង្កឲ្យមានរលកយក្សស៊ូណាមិក្នុងទំហំតូច ខូចខាតផ្ទះសម្បែងជាច្រើននិងបង្ខំឲ្យមនុស្សរាប់សិបនាក់ភៀសខ្លួនចេញពីផ្ទះ លើកោះ Seram នៃខេត្ត Maluku ប្រទេស ឥណ្ឌូណេស៊ី នៅថ្ងៃពុធទី១៦ ខែមិថុនានេះ។

Magnitude 6.1 quake hits near Indonesias Mollucas islands - anews
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូឃ្លីប បានបង្ហាញពីទឹកសមុទ្រកម្ពស់តិចជាងមួយម៉ែត្រ វាយប្រហារតំបន់ឆ្នេរក្នុងស្រុក Maluku Tengah ដែលបណ្តាលឲ្យប្រជាជន ភិតភ័យ ស្លន់ស្លោ។

លេខាធិការទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តលោក Sais Salong បានប្រាប់ Xinhua តាមទូរស័ព្ទថា ផ្ទះជាច្រើនខ្នង ត្រូវបានបំផ្លាញហើយប្រជាជន បានភៀសខ្លួនចេញពីផ្ទះទៅកន្លែងដែលមានសុវត្ថិភាព។

Significant magnitude 6.1 earthquake 71 km east of Amahai, Indonesia /  VolcanoDiscovery

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍ អំពីអ្នកស្លាប់និងរបួសទេបន្ទាប់ពីការរញ្ជួយ។

គួរបញ្ជាក់ថា ការរញ្ជួយដី បានកើតឡើងនៅម៉ោង ១១ និង ៤៣ នាទីព្រឹក (ម៉ោងនៅហ្សាការតា) ជាមួយចំណុចកណ្តាល ស្ថិតនៅចម្ងាយ ៦៧ គីឡូម៉ែត្រ ភាគអាគ្នេយ៍ស្រុក Maluku Tengah និងមានជម្រៅ ១០ គីឡូម៉ែត្រ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ ឥណ្ឌូនេស៊ី ចេញការព្រមានអំពីរលកយក្សស៊ូណាមិដោយសាររញ្ជួយដី៦.៣រ៉ិចទ័រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

សន្តិសុខសង្គម៣៣ នាទីutes មុន

ស្នងការរាជធានីបង្ហាញមុខក្រុមក្មេងទំនើង និងក្រុមលួច ប្លន់ សរុប៣១នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

Sokha Hotels

ព័ត៌មានពេញនិយម