Connect with us

ព័ត៌មានជាតិ

៥ ខែ​ឆ្នាំ​២០២១​ ​កម្ពុជា​ដេញ​​ជន​​បរទេស​ខុស​ច្បាប់​​ជិត​ ២​ម៉ឺន​​នាក់​ចេញពីប្រទេស​

បានផុស

នៅ

នៅ​ក្នុង​រយៈ​ពេល​​៥ ខែ​ឆ្នាំ​២០២១​នេះ​​កម្ពុជា​បាន​បណ្តេញ​ ចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា​នូវ​ជន​បរទេស​ខុស​ច្បាប់​ សរុប​ចំនួន ១៨,៤៧០​នាក់ ស្រី ៣,០៦០នាក់ មាន ១០៤សញ្ញាតិ។​ នេះ​បើ​យោង​តាម​​របាយការណ៍​របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១​នេះ។

តាម​រយៈ​សេចក្តី​បំភ្លឺ​​មួយ​ច្បាប់ ​ស្តី​ពី​មតិ​របស់​លោក​នាយក​សារព័ត៌មាន​ដើម​អំពិល ជុំវិញ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​លើ​ជន​បរទេសខុសច្បាប់ និង​ការ​រៀប​ចំ​សណ្ដាប់​ធ្នាប់​តាម​ដង​ទន្លេ​ អគ្គនាយកដ្ឋាន​​បាន​គូស​បញ្ជាក់​ពី​​​​ ភារកិច្ច​ស្នូល​អគ្គនាយកដ្ឋាន ដោយ​មាន​តួនាទី​ភារ​កិច្ច​ ធ្វើ​ជាសេនាធិការជូនក្រសួងមហាផ្ទៃ លើ​ការ​គ្រប់​គ្រង​ជនបរទេស ក៏​ដូច​ជា​ការ​អនុវត្ត​ច្បាប់ ​ចំពោះ​ជន​បរទេស​ដែល​ស្នាក់​នៅ​ និង​បម្រើ​ការងារ​ដោយ​ខុស​ច្បាប់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លង​មក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​បាន​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ជា​ប្រចាំ ចំពោះ​ជន​បរទេស​ខុស​ច្បាប់​តាម​គ្រប់​រូបភាព ដោយ​ធ្វើ​ការ​ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ និង​អនុវត្តការ​បណេ្តញ ចេញ​ពី​ព្រះ​រាជាណាចក្រកម្ពុជា ស្រប​តាម​ច្បាប់ស្តីពីអន្តោប្រវេសន៍។

​​ជន​បរទេស​ ដែល​​ត្រូវ​បណ្ដេញ​ចេញ​ពី​កម្ពុជា​​ភាគច្រើន​ជា​ជនបរទេស​ ដែល​មិន​មាន​លិខិត​ឆ្លងដែន​ ការ​ស្នាក់​នៅ​លើស​ទិដ្ឋាការ​កំណត់​ ជនបរទេស​ដែល​លួច​ឆ្លងដែន​ ​និង​ជន​ដែល​ប្រព្រឹត្តិ​បទល្មើស​ផ្សេង​ៗ​នៅ​​កម្ពុជា​ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

វេទិកាស្ដីពីការផ្សព្វផ្សាយឆ្លាតវៃ នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ឆ្នាំ ២០២៤ ប្រារព្ធនៅរាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ នាទីutes មុន

សប្ដាហ៍ក្រោយ នាវាចម្បាំងអាមេរិកនឹងចូលចតនៅដែនសមុទ្រកម្ពុជា ដែលមាននាវិកជាង១០០នាក់

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

សម្រេច​ឃុំខ្លួនស្រ្តី វៀតណាម មួយរូប ក្រោយបង្ខំកូនស្រីបង្កើត ឲ្យ​ប្ដីចុងរំលោភ

សេដ្ឋកិច្ច២៥ នាទីutes មុន

សម្ដេចធិបតីលើកឡើងថា កម្ពុជាមានកាលានុវត្តភាពខ្ពស់ក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យា

សេដ្ឋកិច្ច៣១ នាទីutes មុន

សម្តេចតេជោ ជឿជាក់ថាកម្ពុជា-តួកគី អាចសម្រេចទំហំពាណិជ្ជកម្មទ្វេភាគី ១ពាន់លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម