ព័ត៌មានជាតិ
កម្លាំងការពារព្រំដែន សហការជាមួយយោធាឈរជើងល្បាតការពារតាមព្រំដែនស្រុកលើកដែក និងស្រុកកោះធំ
កម្លាំងកងការពារព្រំដែនលេខ៦០១ នៅថ្ងៃទី ១៦ ខែមិថុនា បានសហការជាមួយកម្លាំងយោធភូមិភាគពិសេស កម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល រួមទាំងកម្លាំងសមត្ថកិច្ច ឈរជើងតាមព្រំដែន ចុះល្បាតទាំងថ្ងៃ ទាំងយប់ ក្នុងភូមិសាស្ត្រ ឃុំសំពៅពូន ឃុំព្រែកជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ និងឃុំក្អមសំណ ស្រុកលើកដែក ក្នុងការទប់ស្កាត់ការលួចឆ្លងដែនចេញចូល ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ក្រៅពីតំបន់ខាងលើ ក៏មានកម្លាំងឈរជើងនៅទីបញ្ជាការ ក្នុងភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ សម្រាប់សហការ និងអន្តរាគមន៍ឱ្យកម្លាំងជួរមុខ ២៤ម៉ោង លើ២៤ម៉ោងផងដែរ។
ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ បានបញ្ជាក់ថាទោះបីក្រោមកម្តៅថ្ងៃ ភ្លៀង ខ្យល់ យ៉ាងណា ក៏កងកម្លាំងការពារព្រំដែននៅតែអនុវត្តបទបញ្ជា ឈរជើង និងល្បាត ក្នុ្ងងភារកិច្ច ការពារបូរណភាពទឹកដី និងរក្សាសន្តិភាពតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ទៅតាមបទបញ្ជាបានដាក់ចុះ៕
-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?