Connect with us

កូវីដ-១៩

បន្ទាយមានជ័យរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៩នាក់ទៀត ភាគច្រើនមកពីថៃ និងជាសះស្បើយ២៦៣នាក់

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះបានធ្វើការប្រកាសរកឃើញមនុស្សចំនួន៤៩នាក់បន្ថែមទៀត វិជ្ជមានឆ្លងជំងឺកូវីដ-១៩ ភាគច្រើនមកពីប្រទេសថៃ និងមានអ្នកជាសះស្បើយចំនួន ២៦៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការអះអាងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា រដ្ឋបាលខេត្តបានរកឃើញមានជំងឺកូវីដថ្មីដែលភាគច្រើនជាពលករវិលត្រឡប់មកពីប្រទេសថៃចំនួន៤៩នាក់។ ក្នុងនោះរកឃើញក្នុងក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ស្រុកស្វាយចេក ស្រុកថ្មពួក ព្រះនេត្រព្រះជាដើម។

ជាមួយគ្នានេះ មានករណីជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន២៦៣នាក់ តាមលទ្ធផលធ្វើតេស្តរហ័ស និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

រដ្ឋបាលខេត្តបានអំពាវនាវដល់បងប្រជាពលរដ្ឋ និងសាធារណជនដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័កដើម្បីយកសំណាកទៅត្រួតពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៤៩នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួរសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនឹងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមានការប្រែប្រួលសុខភាពខុសពីប្រក្រតីដូចជាមានកំដៅពី ៣៧ អង្សាសេ ក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបជាបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យខេត្តក្នុងស្រុក ឬមណ្ឌលសុខភាពឃុំសង្កាត់ និងអាជ្ញាធរមូលដ្ឋាន និងសំណូមពរពលរដ្ឋសាធារណៈជនបន្តចូលរួមអនុវត្តតាមវិធានការ ៣ការពារ ៣កុំជាដាច់ខាត៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម