ព័ត៌មានជាតិ
គ្រួសារអតីតយុទ្ធជនពលី និងយុទ្ធជនពិការ១០គ្រួសារ បានទទួលអំណោយពី ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ
អតីតយុទ្ធជនពលី១០គ្រួសារ រស់នៅភូមិ ត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានជីវភាពលំបាកខ្វះខាត បានទទួលការជួយឧបត្ថម្ភ អំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី តាមរយៈប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខអតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលីចំនួន១០គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារ ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ដោយសារមិនបានចេញទៅ ប្រកបមុខរបរអ្វី សម្រាប់ចិញ្ចឹមជីវិតឡើយ និងបានជួយឧបត្ថម្ភក្នុងមួយគ្រួសារ មានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ និង ត្រីខកំប៉ុង១យួរផងដែរ។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ឲ្យបងប្អូនថែរក្សាសុខភាព អនាម័យ ចូលរួមការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ ៣កុំនិង ៣ការពាររបស់សម្ដេចតេជោ ហ៊ុន សែន ទោះបីបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចហើយក្តី។


អតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី មានសេចក្ដីរំភើបរីករាយ ដែលបានទទួលជំនួយឧបត្ថម្ភទាន់ពេលវេលា ខណៈដែលពួកគាត់កំពុងមានការលំបាកខ្វះខាតយ៉ាងខ្លាំង និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ្រ ចន្ទមុន្នី ព្រមទាំងក្រុមការងារ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សូមជួបតែសំណាងល្អ ។
អត្ថបទ៖ ប៊ុន រដ្ឋា

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ