Connect with us

ព័ត៌មានជាតិ

អាមេរិកបញ្ចប់គម្រោងព្រៃឡង់បៃតង បង្ហាញថាក្រសួងបរិស្ថានមានភាពរឹងមាំក្នុងការការពារ និងអភិរក្សដោយខ្លួនឯង

បានផុស

នៅ

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បាន​ចេញសេចក្តីថ្លែងការណ៏​​មួយបញ្ជាក់ពីការបង្វែរថវិកា នៃគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់ដោយទីភ្នាក់ងារជំនួ​យអាមេរិក​(USAID) ទៅឲ្យ​វិស័យឯកជន សង្គមស៊ីវិល និងការងាររបស់សហគមន៍មូលដ្ឋានវិញ។

នារសៀលថ្ងៃទី១៧ ខែមិថុនា នេះថា លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបាន​ថ្លែង​ថា លោក​គោរពការសម្រេចចិត្តរបស់ដៃគូអភិវឌ្ឍន៍ និងអរគុណចំពោះការចូលរួមចំណែកជាមួយកម្ពុជា ក្នុងការផ្តល់ជំនួយបច្ចេកទេសនាពេលកន្លងមក ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិនៅតំបន់​ព្រៃឡង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកនាំពាក្យរូបនោះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ និងនៅតំបន់ការពារធម្មជាតិផ្សេងទៀត លែងកើតមានទៀតហើយ តែនៅមានបទល្មើសទ្រង់​ទ្រាយតូចៗកើតឡើង។ នេះគឺជាក្តីព្រួយបារម្ភដែលនៅសេសសល់តិចតួច ដែលក្រសួងបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធ បាន​កំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។ 

លោកបញ្ជាក់ថា ការបញ្ចប់គម្រោងព្រៃឡង់បៃតង ដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋមេរិកនៅតំបន់ដែនជម្រកសត្វព្រៃឡង់ នៅពេលនេះបានបង្ហាញថា ក្រសួងបរិស្ថានក្នុងនាម​ជា​សេនាធិការនៃរាជរដ្ឋាភិបាលនិងមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវ និងមានភាពរឹងមាំគ្រប់គ្រាន់ក្នុងភាពជាម្ចាស់ការ​ក្នុងការបំពេញតួនាទី និងភារកិច្ចលើ​ការ​ការពារ និងអភិរក្សធនធានធម្មជាតិដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។

លោក នេត្រ ភក្ត្រា អះអាងថា ក្រសួងបរិស្ថាននឹងបន្តបេសកកម្មរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈ​ក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ក៏ដូចជាតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា នេះ ស្ថានទូតអាមេរិកនៅភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការបង្វែរថវិកានៃគម្រោងព្រៃឡង់បៃតងរបស់ទីភ្នាក់ងារជំនួយអាមេរិក (USAID) ដោយបានលើកឡើងថា ប្រជាជនអាមេរិក​ និងកម្ពុជា មានបំណងដូចគ្នា ក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃនៅលើផែនដី ដើម្បីធ្វើឲ្យមានការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព បង្វែរនិន្នាការនៃបម្រែបម្រួលអាកាសធាតុ និងអភិរក្សសត្វព្រៃ និងជីវសាស្រ្តចម្រុះ សម្រាប់មនុស្សជំនាន់ក្រោយ។ សហរដ្ឋអាមេរិកបានធ្វើការចំណាយថវិកាចំនួនជាង១០០ លានដុល្លារលើកម្មវិធីមួយចំនួន សម្រាប់ប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនេះនៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) ។

ស្ថានទូតអាមេរិកបញ្ជាក់ថា ថ្វីបើប្រទេសកម្ពុជាសម្រេចបាននូវដំណើរចម្រើនទៅមុខខ្លះ នៅក្នុងការការពារបរិស្ថានក្តី តែសហរដ្ឋអាមេរិកបានសម្តែងនូវកង្វល់ម្តងហើយម្តងទៀត លើការកាប់បំផ្លាញព្រៃឈើ ដែលនៅតែមានច្រើននៅក្នុងតំបន់ការពារ ពិសេសនៅដែនជម្រកសត្វព្រៃនៅព្រៃឡង់ ជាទីដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានចំណាយធនធានជាច្រើន។ ស្ថានទូតបញ្ជាក់ទៀតថា វាជាការគួរឲ្យស្តាយ ដែលស្ថានភាពកំពុងតែកាន់តែអាក្រក់ទៅ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម