ព័ត៌មានជាតិ
ឧទ្យានជាតិគិរីរម្យ នឹងមានធុងសំរាម បង្គន់អនាម័យគ្រប់គ្រាន់ សម្រាប់ភ្ញៀវទេសចរទៅលេង
អាជ្ញាធរឱ្យដឹងថា រមណីយដ្ឋានទេសចរណ៍ធម្មជាតិឧទ្យានជាតិព្រះសុរាម្រិត ឬឧទ្យានជាតិគិរីម្យ កាន់តែមានបរិស្ថានស្អាតស្រស់បំព្រង ខណៈដែលក្រសួងបរិស្ថានបានប្រគល់សិទ្ធិទៅឱ្យក្រុមហ៊ុនឯកជនជាអ្នកវិនិយោគ។
កាលពីសប្តាហ៍កន្លងទៅ មានប្រជាពលរដ្ឋបានសម្រុកទៅលេងនៅឧទ្យានជាតិគិរីរម្យហើយបន្សល់ទុកគំនរសំរាមជាច្រើនកន្លែងដែលខ្វះសណ្ដាប់ធ្នាប់ និងការបន្ទោបង់ពាសវាលពាលកាលនៅលើខ្នងភ្នំ។
លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថាពេលនេះ ក្រុមហ៊ុនដែលទទួលបានសិទ្ធវិនិយោគពីរាជរដ្ឋាភិបាល សហការជាមួយមន្ត្រីឧទ្យានុរក្ស ដែលប្រចាំការនៅទីនោះ កំពុងរៀបចំបន្ទប់ទឹក កន្លែងអនាម័យ និងការរៀបចំដាក់ធុងសំរាម ឱ្យបានត្រឹមត្រូវដើម្បីគ្រប់គ្រងសំណល់រឹង សំណល់រាវឱ្យបានល្អ និងអនាម័យបរិស្ថាន។
ក្រសួងបរិស្ថានក៏អំពាវនាវឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវអនាម័យបរិស្ថាន ដោយសូមឱ្យប្រជាពលរដ្ឋនៅពេលដែលហូបចុករួចហើយ កុំបោះចោលសំណល់ពាសវាលពាសកាល។
លោកនេត ភក្ត្រា លើកឡើងថា” ចំពោះអ្នកទេសចរដែលទៅលេងហើយចោលសំរាមគ្មានសណ្ដាប់ធ្នាប់ គឺអាជ្ញាធរបានណែនាំ និងអប់រំ ផ្សព្វផ្សាយរួចហើយ ប្រសិនបើមានការបោះចោលសំរាម បែបអនាធិបតេយ្យទៀត គឺមន្ត្រីឧទ្យានុរក្ស នឹងធ្វើការផាកពិន័យទៅអ្នកដែលបោះចោលសំរាមទៅតាមច្បាប់។ ហើយការផាកពិន័យយ៉ាងតិចពី២ម៉ឺនរៀល ដល់១លានរៀលទៅតាមកម្រិតនៃភាពធ្ងន់ធ្ងរ“។
បើតាមលោក នេត ភក្ត្រា ក្រសួងបរិស្ថានកំពុងសិក្សាបន្ថែមអំពីបរិមាណភ្ញៀវដែលអញ្ជើញទៅទស្សនានៅឧទ្យាននេះ ហើយក្រសួងនឹងបង្កើនការរៀបចំការទុកដាក់សំរាម និងការបង្កើតបង្គន់អនាម័យបន្ថែម ដោយសិក្សាទៅលើបរិមាណភ្ញៀវទេសចរដែលអញ្ជើញទៅ ហើយសាងសង់បន្ទប់ទឹក បង្គន់អនាម័យឱ្យស្របនឹងបរិមាណភ្ញៀវទេសចរដែលទៅលេង។
លោកនេត ភក្ត្រា បានបញ្ជាក់ឱ្យដឹងថាថ្មីៗនេះគេសង្កេតឃើញមានប្រជាពលរដ្ឋចាប់ផ្ដើមធ្វើដំណើរទេសចរទៅតាមតំបន់ទេសចរធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា ដូច្នេះ ការប្រកាន់យកនូវអនាម័យ បរិស្ថានល្អ គឺជាផ្នែកមួយអាចថែរក្សានូវកេរិ៍្តឈ្មោះ តំបន់ធម្មជាតិ ដើម្បីភ្ញៀវទេសចរទៅលេង និងបានចំណូលសម្រាប់សហគមន៍។
លោក រស់ សុខ ប្រធានស្ដីទីមន្ទីរទេសចរខេត្តកំពង់ស្ពឺបានប្រាប់ដែរថា បន្ទប់ទឹកនៅគិរីរម្យគ្មានបញ្ហានោះទេ ពីព្រោះពេលអ្នកទេសចរបានទៅដល់គោលដៅ ដូចជាទឹកធ្លាក់ទី១ ទី២ សុទ្ធតែមានបន្ទប់ទឹកល្អស្អាត ប៉ុន្តែលើកលែងតែពួកគាត់ ដើរតាមព្រៃបានពិបាក ដោយសារតែមិនទាន់មានបន្ទប់អនាម័យសាធារណនៅតាមព្រៃ៕
ដោយៈ ឡេង ដេត
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៦ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»