ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ៖ កំណើនសេដ្ឋកិច្ចឆ្នាំ២០២១ អាចនឹងមិនសម្រេចបានតាមការរំពឹងទុក
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញភាពមិនច្បាស់លាស់អំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២១នេះ ដោយសារការបន្តរីករាលដាលនៃព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ឆ្នាំ២០២១ បាននឹងកំពុងតែដាក់សម្ពាធបន្ថែមនិងកាន់តែធ្ងន់ធ្ងរលើសេដ្ឋកិច្ចកម្ពុជាដែលនឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចឆ្នាំ ២០២១ អាចនឹងមិន សម្រេចបានតាមការរំពឹងទុកកាលពីដើមឆ្នាំ។ នេះបើយោងតាមសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២របស់រាជរដ្ឋាភិបាល។
នៅក្នុងសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលមានជាច្រើនទំព័ររាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា «ជាក់ស្តែងវិស័យដែលត្រូវបានរំពឹងថា នឹងជួយជំរុញកំណើនឡើងវិញបាននឹងកំពុងទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលក្នុងនោះរួមមាន អនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន, អនុវិស័យលក់ដុំ-រាយ , អនុវិស័យសំណង់និងអចលនទ្រព្យ, អនុវិស័យកាត់ដេរ,អនុវិស័យកម្មន្តសាលមិន មែនកាត់ដេរនិងអនុវិស័យដឹកជញ្ជូនជាដើម»។
រាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃអំពីកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ ត្រូវបានប៉ាន់ស្មានកាលពីដើមឆ្នាំថា នឹងមានកំណើន៤%ស្របពេលដែល ផ. ស.សតាមថ្លៃ បច្ចុប្បន្នត្រូវបានប៉ាន់ស្មានស្មើនឹង១១៦,៧១១ ប៊ីលានរៀល ដោយផ្អែកលើសម្មតិកម្មសំខាន់នៃវិសាលភាពនិងប្រសិទ្ធភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គួបផ្សំ នឹងគោលនយោបាយគាំទ្រនានាដែលជួយជំរុញសកម្មភាពផលិតកម្ម,តម្រូវការប្រើប្រាស់និងការបង្កើនទំនុកចិត្តសម្រាប់ការវិនិយោគ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២០ កន្លងមកនេះកំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងអត្រា -៣,១% ដែលកំណើននេះដោយសារការធ្លាក់ចុះយ៉ាងគំហុកនៃវិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម ខណៈវិស័យកសិកម្មនៅរក្សាបានកំណើនវិជ្ជមាន។ ការធ្លាក់ចុះនេះបានធ្វើឱ្យ ផ.ស.ស សម្រាប់មនុស្សម្នាក៏បានត្រឹម ១ ៦៥៣ ដុល្លារ អាមេរិក។ ទន្ទឹមនេះអត្រាអតិផរណាមធ្យមប្រចាំឆ្នាំស្ថិតក្នុងរង្វង់ ២,៩% និងអត្រាប្តូរប្រាក់មធ្យមគឺប្រមាណ ៤១៨០ រៀលក្នុងមួយដុល្លារអាមេរិក៕
ដោយ ៖ បាន វិបុល
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន