ព័ត៌មានជាតិ
ក្រសួងពាក់ព័ន្ធចុះវាយតម្លៃលើក្រុមហ៊ុនចិនមួយកន្លែងដែលបង្កឲ្យធ្លាយសារធាតុពុលចូលក្នុងទឹកស្ទឹងសង្កែ
បាត់ដំបង ៖ តំណាងអន្តរក្រសួងនិងមន្ទីរពាក់ព័ន្ធចំនួន៥មាន បរិស្ថាន ,កសិកម្ម ,ធនធានទឹក ,សង្គមកិច្ចនិង អតីត យុទ្ធជន ,និង ឧស្សាហកម្មវិទ្យាសាស្ត្រ និងនានុវត្តន៍ បានចុះវាយតម្លៃផលប៉ះពាល់ និង ចង្អុល បង្ហាញ នូវកំហុសឆ្គង និង កង្វះខាត របស់ក្រុមហ៊ុនអឺកាងខេមបូឌៀគ្រុប ដែលមានទីតាំង នៅស្រុក រតមណ្ឌល ខេត្ត បាត់ដំបង ដែលបាន ធ្លាយ សារធាតុពុលចូលក្នុងទឹកស្ទឹងសង្កែនាពេលកន្លងមក។
លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានអោយដឹងថាកិច្ច ប្រជុំខាងលើនេះបាន ធ្វើឡើងនៅទីស្នាក់ការក្រុមហ៊ុនផ្ទាល់ នៅស្រុករតនមណ្ឌលតាំងពីម៉ោង៩ព្រឹកដល់ម៉ោងជាង២ រសៀលថ្ងៃទី១៧ខែមិថុនា។
លោកបញ្ជាក់ថា អន្តរក្រសួងចុះមកនេះដើម្បីបង្ហាញពីផលប៉ះពាល់ និង កំហុសឆ្គង និងកង្វះខាត អោយក្រុមហ៊ុនទទួលស្គាល់ ដើម្បីអោយកែលម្អ ហើយបន្តឈានទៅពិន័យនិងចាត់ការតាមផ្លូវច្បាប់។
លោក កត បូរ៉ាន់ បានបង្ហាញពីកំហុសរបស់ក្រុមហ៊ុន អឺកាងខេមបឋូឌៀគ្រូប ដែលមានក្រុមហ៊ុនតូចៗ ចំនួន៤ កំពុងដំណើរការនោះ គឺកំហុសទី១ មិនទាន់មានច្បាប់អនុញ្ញាតិនៅឡើយ តែដំណើរការមុន ទី២ ក្រុមហ៊ុនខាងលើបានពង្រីកសាខាបួនក្រុមហ៊ុនតូចៗ ដែលក្រសួងពាក់ព័ន្ធទើបចុះវាយតម្លៃផល ប៉ះពាល់នានាទើប តែបានមួយក្រុមហ៊ុនប៉ុណ្ណោះ និង មានកង្វះខាតផ្សេងៗទៀត។
លោកប្រធានមន្ទីរបរិស្ថានបានឲ្យដឹងថា បន្ទាប់ពីប្រជុំវាយតម្លៃផលប៉ះពាល់និងបង្ហាញពីកំហុសឆ្គងនិង កង្វះខាតរបស់ក្រុមហ៊ុនខាងលើហើយ អន្តរក្រសួងនឹងតម្រូវឲ្យបំពេញនៅចំណុចខ្វះខាត ព្រមទាំងមានវិធានការផ្លូវច្បាប់ទៅលើក្រុមហ៊ុនខាងលើតាមក្រោយ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ខែឧសភា ក្រុមហ៊ុនឈ្មោះហ្វីនិក អ៊ិនដាស្ទ្រៀល (Phoenix Industrial) ក្នុងចំណោមក្រុមហ៊ុន៤របស់ ក្រុមហ៊ុន អឺកាងខេមបឋូឌៀគ្រូបមានទីតាំងនៅស្រុករតនមណ្ឌល ដែលផលិតសារធាតុរក្សាពណ៌ និងផលិតផលផ្សេងៗ បាន ធ្លាយសារធាតុពុល ចូលក្នុងទឹកស្ទឹង សង្កែប៉ែកខាងលើបណ្តាលអោយត្រីងាប់ពេញស្ទឹង។ តាមការពិសោធន៍របស់ក្រសួងបរិស្ថាន បង្ហាញថា ជាតិពុលដែលបណ្តាលអោយត្រីងាប់ ក្នុងស្ទឹងសង្កែ ប៉ែកខាងលើនោះ គឺដោយសារមានសារធាតុអាស៊ីត ហើយភ្លាមៗអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធបានចុះអោយក្រុមហ៊ុនបិទខ្ទប់កន្លែងលិចធ្លាយនិងធ្វើការបន្សាយជាតិអាស៊ីតក្នុងទឹកស្ទឹងសង្កែ ដែលមកទល់ពេលនេះទឹកស្ទឹងលែងមានផលប៉ះពាល់ទៀតហើយ គឺវិលមកសភាពដើមវិញ៕
ដោយ ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់