ព័ត៌មានជាតិ
ផ្លូវមួយខ្សែក្នុងក្រុងសួង ត្រូវបានស្ថាបនាជួសជុលឡើងវិញ
ជាការឆ្លើយតបចំពោះតម្រូវការ និងសម្រួលដល់ការធ្វើដំណើរប្រកបរបររកស៊ីប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ អភិបាលខេត្តត្បូងឃ្មុំ បានសម្រេចជួសជុលផ្លូវកៅស៊ូ ប្រភេទDBST ១ខ្សែប្រវែង ៣១០០ ម៉ែត្រ ដែលតភ្ជាប់ពី ផ្លូវជាតិលេខ៧ ចូលមកកាន់ភូមិថ្នល់ថ្មី សង្កាត់វិហាហ្លួង ក្រុងសួង ខណៈផ្លូវនេះ គឺបានបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋដោយផ្ទាល់ចំនួន៦ភូមិ ដែលរស់នៅអមសងខាងផ្លូវ មួយខ្សែនេះ និងសម្រួលការធ្វើចរាចរណ៍ទៅមក។
ជាមួយនឹងការជួសជុល ស្ថាបនានេះ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួន ចុះពិនិត្យមើលដំណើរការជួសជុល និងស្ថាបនា ដើម្បីធ្វើយ៉ាងណាអោយដំណើរការទៅ បានលឿនតាមការគ្រោងទុក និងជាពិសេសពិនិត្យមើលពីគុណភាព និងបទដ្ឋានបច្ចេកទេស ពោលគឺត្រូវតែធ្វើតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ ដើម្បីអោយផ្លូវមានគុណភាពប្រើប្រាស់បានយូរ ។
ថ្លែងនាឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានប្រសាសន៍លើកឡើងពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាពិភពលោកកំពុងជួបវិបត្តិ នៃការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏មិនបានធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសកម្ពុជាយើងឡើយ ជាក់ស្តែងដូចជាផ្លូវ១ខ្សែនេះបានកំពុងស្ថាបនាជួសជុល ជួយសម្រួលដល់ការរស់នៅ និងការងារប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម បន្តថា សម្រាប់អាជ្ញាធរខេត្តត្បូងឃ្មុំ គឺនៅតែមានសកម្មភាពអភិវឌ្ឍន៍ឥតឈប់ឈរ ពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាការកសាង និងជួសជុលផ្លូវថ្នល់សម្រាប់ធ្វើដំណើរ ការស្តារ និងជួសជុលប្រឡាយ ស្រះ និងទ្វារទឹក សម្រាប់បម្រើឲ្យវិស័យកសិកម្មជាដើម និងការអភិវឌ្ឍន៍សួនច្បារ ហេដ្ឋារចនាសម្ព័ន្ធនៅទីរួមខេត្តត្បូងឃ្មុំ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ត្រូវចូលរួមជួយថែរក្សាផ្លូវ ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។
បើតាមលោក ជា ណារ៉ុន អភិបាលក្រុងសួង បានអោយដឹងថា ផ្លូវដែលកំពុងជួសជុល និងស្ថាបនា នេះគឺជាប្រភេទផ្លូវកៅស៊ូ DBST មានប្រវែង ៣១០០ ម៉ែត្រ តភ្ជាប់ពីផ្លួវជាតិលេខ ៧ ត្រង់ចំណុច ភូមិថ្នល់ថ្មី ដែលអាចបម្រើផលប្រយោជដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ភូមិថ្នល់ថ្មី ភូមិព្នៅ ភូមិព្រះស្រែ ភូមិកណ្តាល ក្នុងក្រុងសួង និងភូមិគៀនល្មៀត ភូមិសង្គមថ្មី ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។ លោកបន្តថាផ្លូវនេះជាគម្រោងថវិការរបស់ខេត្ត ដែលគ្រោងធ្វើប្រវែង ៤៥០០ ម៉ែត្រ តែជំហ៊ានដំបូងយើងធ្វើតែ ៣១០០ ម៉ែត្រសិន ដោយចាប់ដំណើការតាំងពីដើមខែមិថុនា មកម្ល៉េះ ៕ អត្ថបទ និង រូបភាព
អត្ថបទ៖ ហុង ម៉េងហៀ
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់