Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀងរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន២៧នាក់បន្ថែម

បានផុស

នៅ

រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​២៧នាក់បន្ថែម និងមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន១១នាក់ ។​

អ្នក​ជំងឺកូ​វីដ​-១៩ ទាំង២៧នាក់​ខាងលើ ត្រូវបានបញ្ជូនទៅសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​សាមគ្គីរំដួលចំនួន៩នាក់ មន្ទីរពេទ្យបង្អែកស្វាយជ្រំ ចំនួន៤នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ បាវិត ចំនួន១៤នាក់ ។​

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១,៣៣៨ នាក់ ព្យាបាលជាសះស្បើយចំនួន​៨៨២នាក់ កំពុងសម្រាកព្យាបាលចំនួន៤៣២នាក់ និង​ស្លាប់៧នាក់៕

អត្ថបទ ៖ សុខុម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម