ព័ត៌មានជាតិ
ជនសង្ស័យ៤នាក់ពាក់ព័ន្ធការជួញដូរថ្នាំញៀនច្រើនមុខត្រូវកម្លាំងសមត្ថកិច្ចស្រុកម៉ាឡៃឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យមានចំនួន៤នាក់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀនជាច្រើនមុខត្រូវបានឃាត់ខ្លួន។ ការឃាត់ខ្លួននេះធ្វើឡើងដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងវរៈ៨១៥ និងកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងនោះមានលោកព្រះរាជអាជ្ញារង សំរិទ្ធ សុខុនចូករួម និងនគរបាលជំនាញជាច្រើននាក់នៅវេលាម៉ោង ១២ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅផ្ទះសង្ស័យឈ្មោះ ឡេង គឹមឡាយ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដ បានគេចខ្លួន។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅវេលាម៉ោង ១០:៤០នាទី សមត្ថកិច្ចចម្រុះបានចុះឆែកឆេរផ្ទះរបស់ឈ្មោះ ឡេង គឹមឡាយ ក្នុងនោះបាន ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាចំនួន១កញ្ចប់ និង ១កូនថង់តូច កាំភ្លើងម៉ាកឡុកចំនួន១ដើម មានគ្រាប់១៦គ្រាប់ ថ្នាំប្រភេទគ្រាប់សង្ស័យសារធាតុញៀនចំនួន៦៣គ្រាប់ ពណ៌ក្រហម៥៥គ្រាប់ ពណ៌ខៀវ០៨គ្រាប់ ថ្នាំប្រភេទទឹកសង្ស័យសារធាតុញៀនចំនួន ០៥ប្រអប់ មាន១២៥ដប និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ដែលជនសង្ស័យយកទៅផ្ញើជាងធ្វើសំណង់ផ្ទះរបស់ខ្លួន។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានប្រាប់ឱ្យដឹងបន្តថា ក្រោយពីធ្វើការឆែកឆេរចប់ សមត្ថកិច្ចបានចាប់ខ្លួនអ្នកពាក់ព័ន្ធចំនួន៣នាក់ ក្នុងនោះស្រី២នាក់ ១ឈ្មោះ ឡុង សារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកទទួលវត្ថុបញ្ញើពី ឈ្មោះ គួន ស្រីឡាន់ ភេទស្រី អាយុ៣៣ឆ្នាំ និងឈ្មោះ សេង ស្រីនិច អាយុ២៣ឆ្នាំ។ ក្រោយឆែកឆេរចប់ផ្ទះ ឈ្មោះ ឡេង គឹមឡាយ បិទជាបណ្តោះអាសន្ន និងយកបុគ្គលទាំង៣ខាងលើទៅអធិការដ្ឋាននគរបានស្រុកម៉ាឡៃដើម្បីសាកសួរបន្ត។
ក្នុងនោះនគរបាលជំនាញបានធ្វើការសាកសួឈ្មោះ ឡុង សារិទ្ធ កម្មករបានឆ្លើយសារភាពថា ក្រោយពេលផ្ញើអីវ៉ាន់រួច ឈ្មោះ ឡេងគឹម ឡាយ បានជិះរថយន្តម៉ាក Toyota Prus ពណ៌សគ្មានស្លាកលេខ ទៅទិសខាងលិច សមត្ថកិច្ចបានបន្តរកឃើញរថយន្តនៅផ្ទះ ឈ្មោះ ហែម វ៉ាន់លី ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ដោយផ្អែកតាមចម្លើយរបស់ ហែម វ៉ាន់លី ថា ឈ្មោះ ឡេង គឹមឡាយ ជាមិត្តភក្តិរបស់ខ្លួនតាំងពីតូច ហើយបានយករថយន្តដែលមានភិនភាគខាងលើទៅផ្ញើខ្លួនពិតប្រាកដមែន។ ក្រោយការស្រាវជ្រាវចាប់ជាបន្តបន្ទាប់ជនសង្ស័យ និងវត្ថុតាងទៅស្នងការនគរបាលខេត្ត ចាត់ការតាមច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត