ព័ត៌មានជាតិ
កាច់សោ ក ម៉ូតូបានហើយតែរត់មិនរួច ចាប់បានម្នាក់ និងម្នាក់ទៀតគេចខ្លួនបាត់
ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពកាច់សោ ក ម៉ូតូមួយគ្រឿងដែរម្ចាស់ទុកនៅមុខផ្ទះបានសម្រេចបម្រុងជិះគេចខ្លួន ម្ចាស់ឃើញទាន់នាំគ្នាស្រែកឆោឡោផ្អើលអស់ជាពលរដ្ឋដេញចាប់បានម្នាក់វាយទ្រោមខ្លួនរួចប្រគល់ជូនសមត្ថកិច្ច ចំណែកបក្ខពួកម្នាក់ទៀតឡើងជិះម៉ូតូរត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨យប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះលក់និងជួសជុលម៉ាស៊ីនត្រជាក់មួយកន្លែង មុខហាងសាច់អាំង១៦៨ តាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ស្នា ភេទប្រុសអាយុ១៧ ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តព្រៃវែង។
ចំណែកជនរងគ្រោះមានឈ្មោះ សេង វាន់សាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមប្រភពពីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានទុកម៉ូតូមួយគ្រឿងម៉ាក ប៉ីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IM-8855 នៅមុខផ្ទះចំណុចកើតហេតុ លុះមកដល់ម៉ោងកើតហេតុក៏ឃើញជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក មកឈប់នៅមុខផ្ទះ រួចជនសង្ស័យម្នាក់បានចុះពីលើម៉ូតូធ្វើសកម្មភាព យកដែកអក្សរតេ ដែលដាក់តាមខ្លួនយកមកចាក់កាច់សោ ក ម៉ូតូ បានសម្រេច ហើយបម្រុងជិះចេញ ខណៈនោះម្ចាស់ផ្ទះបានឃើញទាន់ក៏នាំគ្នាស្រែកឆោឡោផ្អើលអស់ប្រជាពលរដ្ឋក្បែរខាង នាំគ្នាដេញចាប់បានម្នាក់វាយឡើងទ្រោមខ្លួន ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សុខា

-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច