Connect with us

KPT+

សៀវភៅ៤ក្បាលរៀបរាប់អំពីពុកនិងម៉ែ អានហើយភ្ញាក់ខ្លួន

បានផុស

នៅ

សៀវភៅគ្រប់ក្បាលសុទ្ធតែផ្ញើសារពុទ្ធិតិចឬច្រើន មិនដែលអត់នោះទេ។ សៀវភៅខ្លះជាការជំរុញទឹកចិត្ត ខ្លះជាការដាស់តឿន និងខ្លះទៀតផ្ដល់ចំណេះដឹងផ្សេងៗជុំវិញសង្គមនិងការរស់នៅប្រចាំថ្ងៃ។

ដោយឡែក សៀវភៅ ៤ ក្បាលខាងក្រោមនេះវិញ ជាសៀរភៅដែលបរិយាយអំពីលោកឪពុក និងអ្នកម្ដាយ ដែលពួកគាត់តែងតែព្យាយាមលះបង់គ្រប់យ៉ាងដើម្បីចិញ្ចឹមបីបាច់កូនៗឱ្យរស់នៅបានសុខសប្បាយ។

កូនរបស់ម៉ែ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សៀវភៅ “​កូនរបស់ម៉ែ”​ ជាប្រភេទសៀវភៅកំណត់ហេតុរៀបរាប់ខ្សែជីវិតពិតរបស់អ្នកនិពន្ធ និងមានប្រលោមលោកខ្លីមួយចំនួនទៀតអមជាមួយគ្នា។  កូនសៀវភៅពណ៌សនេះជាស្នាដៃអ្នកនិពន្ធ គឹម សុធាថងឌី ដែលមានឈ្មោះក្រៅហៅ អេមី។

“កូនរបស់ម៉ែ” ចង់ផ្ញើសារប្រាប់អ្នកអានគ្រប់រូបឲ្យយល់ពី ព្រហ្មវិហារធម៌ទាំង៤ របស់ម្តាយម្នាក់ដែលជាស្រី្តមេម៉ាយ ក៏ដូចជាជាស្រី្តធ្លាប់រងគ្រោះដោយអំពើហិង្សាមកពីជនបទដាច់ស្រយាល ព្រមទាំងបង្ហាញនូវការខំប្រឹងតស៊ូ និងការលះបង់ដ៏ធំធេងក្នុងភាពជាម្តាយ ដើម្បីផ្តល់ឲ្យជីវិតកូនបានរុងរឿងខ្ពង់ខ្ពស់។ ហេតុនេះកូនៗត្រូវចេះទទួលយកព្រហ្មវិហារធម៌ដែលម្តាយបានផ្តល់ឲ្យ ដោយសម្តែងនូវការដឹងគុណ ការភ្ញាក់រលឹក ដើម្បីតបស្នងតម្លៃដ៏សក្តិសមនឹងការលះបង់របស់អ្នកមានគុណដែលមានចំពោះកូនម្នាក់ៗ។

ដើម្បីកូន

បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនលើភាពយន្តខា្នតធំរឿង “ដើម្បីកូន” ដែលស្នាដៃនិពន្ធរបស់លោក ហ៊ុយ យ៉ាងឡេង រឿងនេះបានបោះផ្សាយជាសៀវភៅបែបអត្ថបទភាពយន្តដំបូងគេក្នុងប្រទេសកម្ពុជា។

សៀវភៅរឿង “ដើម្បីកូន” ក្រៅពីតម្លៃអប់រំដែលនិយាយពីឪពុកធាក់ស៊ីក្លូពិការជើងម្នាក់ ខិតខំលះបង់គ្រប់បែបយ៉ាងសូម្បីជីវិតមិនស្តាយព្រោះតែកូនជាទីស្រឡាញ់ ដែលតំណាងឱ្យទឹកចិត្តស្រឡាញ់របស់ឪពុករាប់លាននាក់ រឿងនេះក៏បានឆ្លុះបញ្ចាំងពីគុណបំណាច់របស់មន្ទីរពេទ្យគន្ធបុប្ផានៅក្នុងការជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជារាប់លាននាក់ផងដែរ។ ជាពិសេសនោះ ថវិកា ១០ % ដែលបានមកពីការលក់សៀវភៅនេះ ត្រូវបានបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។

និទានម៉ែ

“​និទាន​ម៉ែ​” ​ជា​ប្រភេទ​សៀវភៅ​បែប​ទស្សន​វិជ្ជា​អប់រំ​ ​ព្រម​ទាំង​ជំរុញ​ លើក​ទឹក​ចិត្ត​ដល់​យុវជន​ទាំង​អស់ឱ្យ​យល់​ដឹង​ពី​ដំណើរ​ជីវិត​របស់​អ្នក​ម្តាយ​។ ក្នុងនោះ​ “​និទាន​ម៉ែ​” ​បាន​បញ្ជ្រាប​អត្ថន័យ​ពិសេស​ឱ្យអ្នក​អាន​អាច​ស្វែងយល់​និង​បាន​រៀន​បន្ថែម​ពី​បទ​ពិសោធន៍​ជីវិត​របស់​ម៉ែ​ដែល​​បាន​ឆ្លងកាត់​កន្លងមក​ ថាពួកលំបាកប៉ុនណា។ សៀវភៅនេះជាស្នាដៃ​​អ្នក​និពន្ធ​វ័យ​ក្មេង​​ ​តុន​ ​ច័ន្ទ​រិទ្ធិ​ ​​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី ដើមខែ​មករា ​ឆ្នាំ​២០២០​។

ពេលម៉ែចាស់ទៅ

“ពេលម៉ែចាស់ទៅ​” ជាស្នាដៃរបស់អ្នកនិពន្ធជើងចាស់អ្នកស្រី ពាន់ភួង បុប្ផា និងអ្នកនិពន្ធវ័យក្មេង លោក ជា តុងហៃ។

រឿងនេះរៀបរាប់ ជីវិតវ័យចំណាស់របស់អ្នកម៉ែ ដែលតែងមានអារម្មណ៍ប្រែប្រួលមិនទៀងទាត់ ភ្នែកមើលមិនសូវឃើញច្បាស់ ត្រចៀក​ក៏ស្តាប់មិនសូវឮ អណ្តាតវិញក៏រឹតតែលែងសុវដឹងរសជាតិដែរ។ ដោយសារតែបែបនេះទើបកូនៗមួយចំនួនកើតការធុញទ្រាន់ជាមួយម៉ែខ្លួនឯង។

សៀវភៅមួយក្បាលនេះបង្ហាញយ៉ាងច្បាស់ពីជីវិតជាម្តាយ និងពេលដែលចាស់ទៅយើងបែបណា។ ក្តីស្រលាញ់ដ៏ធំមហិមា ប៉ុន្តែកូនៗបែជាមើលរំលងដោយសារហេតុផលរៀងខ្លួន ព្រោះម៉ែចូលចិត្តរអ៊ូច្រើន ធ្វើឲ្យកូនក្នក់ចិត្ត អារម្មណ៍មួរម៉ៅម្តងៗដោយសារតែម៉ែរឹងរូស។  ទោះម៉ែមាត់ធំមាត់តូចដាក់កូនយ៉ាងណា តែម៉ែនៅតែជាម៉ែរបស់កូន កុំចាកចោលម៉ែទោះម៉ែដេញ កុំបន្ទោសម៉ែពេលម៉ែភ្លេចយើង ព្រោះជរាភាព។

សម្រាប់អ្នកមិនទាន់អាន ឬចង់ជូនជាអំណោយទៅកាន់មនុស្សជាទីស្រឡាញ់ អាចរកទិញបានណា៎!

អត្ថបទ៖ សន្យា

ចុចអាន៖ ចំណុចពិសេស ៣ នៃរឿង “មកតាមសន្យា” ដែលនឹងបង្ហាញវត្តមានឆាប់ៗនេះ

ចុចអាន៖ កុំរំលង! សំណុំក្ដីថ្មី ក្នុងស្នាដៃទី៦របស់សំណេររឿង “អាពាហ៍ពិពាហ៍​ក្រាលឈាម”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម