ព័ត៌មានជាតិ
អាជ្ញាធរខេត្តឧត្ដរមានជ័យ សម្រេចផ្អាកទីតាំងអាជីវកម្ម៧កន្លែង ក្រោយជាប់ពាក់ព័ន្ធករណីកូវីដ-១៩
ទីតាំងអាជីវកម្មចំនួន៧កន្លែង ត្រូវបានអាជ្ញាធរខេត្តឧត្ដរមានជ័យ សម្រេចបិទជា បណ្តោះអាសន្ន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្រោយមានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩។
រដ្ឋបាលខេត្តឧត្ដរមានជ័យ មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនឲ្យបានជ្រាបថា យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តឧត្ដរមានជ័យ ទីតាំងចំនួន ៧កន្លែង ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១នេះ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុ ទីតាំងមានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ឈ្មោះ ជា វីរៈ ភេទប្រុស អាយុ ២៩ឆ្នាំ មានអាសយដ្ឋាន ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ធ្វើជាជាងទង ធ្វើការនៅតូបឈ្មោះ ជា ស៊ន ក្នុងផ្សារសំរោង ដូចខាងក្រោម៖
១. ផ្ទះរបស់ឈ្មោះ ជា វីរៈ ភេទប្រុស អាយុ ២៩ឆ្នាំ ស្ថិតនៅភូមិឈូក សង្កាត់សំរោង
២. ផ្ទះរបស់ឈ្មោះ រស់ ងំ ភេទស្រី អាយុ ៤៣ឆ្នាំ ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង (ត្រូវជា
ម្តាយរបស់ឈ្មោះ ជា វីរៈ)
៣. ផ្ទះរបស់ឈ្មោះ ឆាន ឈួន ភេទប្រុស អាយុ ៥៥ឆ្នាំ ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង
៤.ផ្ទះលក់គុយទាវរបស់ឈ្មោះ ស៊ុន គុយ ភេទប្រុស អាយុ ៦៣ឆ្នាំ ស្ថិតនៅភូមិកំណប់ សង្កាត់
បន្សាយរាក់
៥. ទីតាំងលក់កាហ្វេឈ្មោះ ដេរ កាហ្វេ ស្ថិតនៅភូមិត្នោត សង្កាត់សំរោង
៦. ផ្ទះរបស់ឈ្មោះ សេម ជឿន ភេទស្រី អាយុ ៤៨ឆ្នាំ ស្ថិតនៅភូមិឈូក សង្កាត់សំរោង
៧. ផ្ទះរបស់ឈ្មោះ វុត ធី ភេទប្រុស អាយុ ៤២ឆ្នាំ ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ខេត្តឧត្តរមានជ័យ។
រដ្ឋបាលខេត្តឧត្តរមានជ័យ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំអស់នៅក្នុងខេត្ត ចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាលនិងការណែនាំរបស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ ៖ចាន់ ធី
សូមចុចអាន៖ ខេត្តកំពង់ធំរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៥៣នាក់ និងជាសះស្បើយចំនួន១៦នាក់
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra