Connect with us

ព័ត៌មានជាតិ

ទូតបារាំងប្រចាំកម្ពុជា៖ ផ្តល់តំលៃ​ខ្ពស់​ ចំពោះកម្ពុជា,មិនដូចអ្វីដែលអ្នកដទៃមើលមកកម្ពុជា​ពី​ចំងាយ១២០០ គីឡូម៉ែត្រនោះទេ

បានផុស

នៅ

លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva NGUYEN BINH ) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានផ្តល់សច្ចភាពមួយដល់កម្ពុជា ដោយបានលើកឡើងថា៖កម្ពុជាគឺ ជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ពីនោះទៅទៀតក៏មានការគ្រប់គ្រងយុទ្ធសាស្ត្រដ៏ជាក់លាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩មិនដូច អ្វីដែលអ្នកដទៃមើលមកកម្ពុជាពីចំងាយ ១២០០ គីឡូម៉ែត្រនោះទេ។ លោកស្រីបានសង្កត់ធ្ងន់ថាទាំងនេះជាមូលហេតុដែលធ្វើឲ្យរដ្ឋាភិបាលបារាំងក៏ដូចជាវិស័យឯក ជនបារាំងនៅបន្តជាមួយកម្ពុជាចូលរួមចំណែកជាមួយកម្ពុជាដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ននិងចីរភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អេវ៉ា ង្វៀន ប៊ិញ(Eva NGUYEN BINH )ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានថ្លែងបែបនេះនៅក្នុងជំនួបជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី ១៨ ​ខែមិថុនានៅទីស្តីការនាយករដ្ឋមន្រ្តី(វិមានសន្តិភាព)។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបតាមបណ្តាញសង្គមតេឡេក្រាមថា៖នៅក្នុង ជំនួបនោះលោកស្រី អេវ៉ា ង្វៀន ប៊ិញ បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោហ៊ុមសែន និង មន្ត្រីរាជការកម្ពុជាទាំងអស់ ដែលកន្លងមកបានគាំទ្រនូវបេស កម្មរបស់លោកស្រីនៅកម្ពុជាបានយ៉ាងល្អ។

លោកស្រីបានកត់សម្គាល់ឃើញថា ៤ ឆ្នាំក្នុងបេសកកម្មការទូតរបស់លោកស្រីនៅព្រះរាជាណាចក្រកម្ពុជាលោកស្រីបាន ជួបពិភាក្សាការងារជាមួយសម្តេចតេជោហ៊ុនសែនជាមួយមន្ត្រីកម្ពុជាគ្រប់លំដាប់ថ្នាក់ដែលរាល់ការពិភាក្សាទាំងអស់មានភាពត្រង់ទៅត្រង់មកមានភាពបើកចំហនិង មានភាពស្មោះត្រង់ដែលទាំងនេះគឺជាកត្តាដ៏សំខាន់ធ្វើឲ្យបេសក​កម្មការទូតរបស់លោកស្រីនៅកម្ពុជាបានទទួលជោគជ័យតាមការកំណត់នោះគឺពង្រីកនិងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកស្រី អេវ៉ា ង្វៀន ប៊ិញ បានមានប្រសាសន៍បន្តថា៖«កម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាព ស្ថេរភាព និង ការអភិវឌ្ឍពីនោះទៅទៀតក៏មានការគ្រប់គ្រងយុទ្ធ សាស្ត្រជាក់លាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដែលមិនដូចអ្វីដែលអ្នកដទៃមើលមកកម្ពុជាពីចំងាយ ១២០០ គីឡូម៉ែត្រនោះទេ» ។

លោកស្រីបានមានប្រសាសន៍បន្តថានេះជាមូលហេតុដែលធ្វើឲ្យរដ្ឋាភិបាលបារាំងក៏ដូចជាវិស័យឯកជនបារាំងនៅបន្តជាមួយកម្ពុជាចូលរួមចំណែកជាមួយកម្ពុជាដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ននិងចីរភាព។លោកស្រីក៏បានបន្ថែមទៀតថាបារាំងនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាជាពិសេសលើវិស័យសុខាភិបាល ,វិស័យអភិវឌ្ឍធនធានមនុស្ស,វិស័យវប្បធម៌,ការថែរក្សាសន្តិភាពនៅក្រុមឆ័ត្រអង្គការសហប្រជាជាតិ ។

ជាទីបញ្ចប់លោកស្រីបានអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាផងដែរដែលបានទទួលជោគជ័យក្នុងការចាក់វ៉ាក់សាំងប្រយុទ្ធ ប្រឆាំងនឹងកូវីដ១៩ ការផ្ដល់វ៉ាក់សាំងជូនដល់ជនបរទេសទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាសន្ដានចិត្តមនុស្សធម៌របស់កម្ពុជាដែលរាល់ស្ថានទូតទាំងអស់ បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះលោកស្រីអេវ៉ាដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរ ។ សម្ដេចក៏បានអរគុណចំពោះរដ្ឋាភិបាលបារាំងដែលបានជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដែលក្នុងនោះវិទ្យាស្ថានប៉ាស្ទ័រ បានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកប្រឆាំងនឹងកូវីដ១៩ នេះ។

សម្ដេចតេជោ ហ៊ុន សែនបានជម្រាបជូនលោកស្រី អេវ៉ា ថា៖យុទ្ធសាស្ត្ររបស់កម្ពុជាគឺផ្ដល់វ៉ាក់សាំងជូនដល់គ្រប់មនុស្សទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជាដោ យមិនគិតពីជនជាតិខ្មែរឬបរទេសនោះទេនេះគឺជាជម្រើសក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។

ក្នុងឱកាសនោះដែរសម្តេចតេជោបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំងដែលបានតែងតែផ្ដល់ជំនួយដល់កម្ពុជាជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស,វិស័យវេជ្ជសាស្ត្រដែលបានជួយដល់ការពង្រឹងសមត្ថភាពគ្រូពេទ្យកម្ពុជានិងផ្ដល់ជាជំនួយនិងហិរញ្ញប្បទាននិងការអភិវឌ្ឍន៍កម្ពុជាផងដែរ។ក្នុងឱកាសនោះសម្តេចតេជោបានថ្លែងអំណរគុណជូនចំពោះលោកស្រីអេវ៉ាជាថ្មីម្ដងទៀតនិងជូនពរលោកស្រីសូមបំពេញបេសកកម្មជោគជ័យនៅបេសកម្មកបន្ទាប់ទៀត។

គួរបញ្ជាក់ជូនថាលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជាបានមកបំពេញបេសកកម្មការទូតនៅកម្ពុជារយ:ពេល៤ឆ្នាំកន្លងមកនៅ ពេលនេះលោកស្រីត្រូវបានបញ្ចប់អណតិ្តការទូតនៅព្រះរាជាណាចក្រកម្ពុជា ៕

ដោយ៖ បាន វិបុល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១២ នាទីutes មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម១២ នាទីutes មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ១៦ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម២០ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម