KPT+
គន្លឹះតូចៗ តែអាចជួយសន្សំសំចៃថវិការបស់អ្នកបានមួយកម្រិតធំ
ចាយវាយច្រើនឥតសំចៃដៃ គឺជារឿងមួយដែលយើងតែងធ្វើប្រចាំថ្ងៃ ហើយក៏មិនដែលធ្លាប់គិតថា ទាំងអស់នោះ គឺជាមូលហេតុ ដែលអ្នកតែងខ្ជះខ្ជាយ។
នេះគឺជាវិធីងាយៗ ៤ យ៉ាង ដើម្បីជួយសន្សំសំចៃថវិកា និងកាត់បន្ថយការចំណាយឥតបានការ ៖
១. ញ៉ាំក្រៅតិច
មនុស្សជាច្រើនមិនបានដឹងថា តើពួកគេចំណាយពេលញ៉ាំអាហាររាល់ខែប៉ុន្មានទេ។ ប្រសិនបើអ្នកញ៉ាំអាហារថ្ងៃត្រង់រាល់ថ្ងៃ អ្នកប្រហែលជាចំណាយលើសពី ១៥០ ទៅ ២០០ ដុល្លារ សម្រាប់អាហារថ្ងៃត្រង់។ បើអ្នកយកអាហារថ្ងៃត្រង់ពីផ្ទះ វាក៏ជាចំណែកមួយក្នុងការសន្សំលុយ ដើម្បីបង្កើតមូលនិធិបន្ទាន់ណាមួយ សម្រាប់ការចូលនិវត្តន៍ ឬសម្រាប់វិស្សមកាលរដូវក្ដៅដ៏ធំ។
២. សន្សំសំចៃម្ហូបអាហារ
ប្រសិនបើអ្នកអាចធ្វើអាហារជាច្រើនក្នុងពេលតែមួយ អ្នកក៏អាចសន្សំប្រាក់និងពេលវេលាបានដែរ។ ខណៈពេលដែលអ្នកនៅតែរីករាយនឹងអាហារឆ្ងាញ់ ដែលអ្នកច្នៃដោយការសន្សំសំចៃ។
ព្យាយាមរកអាហារណាធូរថ្លៃ តែមានជីវជាតិសម្រាប់រាងកាយ និងអាចជួយសន្សំសំចៃបានមួយកម្រិតទៀត។
៣. រៀបចំតារាងចំណាយ
បើអ្នកមិនបានរៀបចំតារាងថវិកាទេ អ្នកមិនដឹងថា តើអ្នកត្រូវចំណាយប្រាក់ប៉ុន្មានសម្រាប់ប្រេង និងសាំងក្នុងមួយខែៗឡើយ ។ ការពិតគឺថា មនុស្សជាមធ្យមចំណាយស្ទើរតែ ២៥០ ដុល្លារលើសាំងរាល់ខែ ដើម្បីបើកបរទៅធ្វើការ។
ធ្វើអ្វីដែលសាមញ្ញ ដូចជាការស្វែងរកមិត្តភ័ក្ដិ ឬមិត្តរួមការងារដែលដើរក្នុងទិសដៅតែមួយ អាចសន្សំបាន ១០០ ដុល្លារទៀតក្នុងមួយខែ។ ឬអាចជិះរថយន្តក្រុងសាធារណក៏ល្អ សម្រាប់បរិស្ថាន និងជាមធ្យោបាយដ៏ល្អដើម្បីជួបមនុស្សថ្មី។
៤. ប្រញាប់ទូទាត់បំណុល
ជាមធ្យមមនុស្សមានចំនួនបំណុលយ៉ាងច្រើន នៅលើកាតឥណទានរបស់ពួកគេ។ នេះមើលទៅដូចជាមិនមែនជាបញ្ហាធំដុំទេ ប៉ុន្តែកាតឥណទានភាគច្រើន មានអត្រាការប្រាក់ខ្ពស់បំផុត។
ដូច្នេះ ការទូទាត់ បំណុលលើកាតឥណទាន គឺជារឿងសំខាន់បំផុត ដែលគួរឈប់បន្ទាន់។ សំខាន់ គួរស្វែងរកជម្រើសណាសាកសមបំផុត សម្រាប់កម្ចីផ្សេងៗ ក្នុងការទូទាត់បំណុល របស់អ្នក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីមានអ្នកនិយមសម្តែងជា«អ្នកមានក្លែងក្លាយ»ច្រើនម្ល៉េះ?
ចុចអាន៖សញ្ញាបង្ហាញថា គូប្រជែងកំពុងធ្វើឱ្យយើងព្រួយខ្លាចជារៀងរាល់ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់