Connect with us

ព័ត៌មានជាតិ

ជន​ពិការ និងចាស់​គ្មាន​ទីពឹង រស់នៅក្នុង​សង្កាត់​បឹងកក់​ទី​១ ចំនួន​៥០​គ្រួសារ ទទួល​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា​

បានផុស

នៅ

​ប្រធាន​កិត្តិយស​អនុសាខា​កាកបាទ​កម្ពុជា​ខណ្ឌទួលគោក និង​សហការី ព្រមទាំង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា​ឆ្នាំ​២០២១ បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ផ្តល់ជូន​គ្រួសារ​ដែល​កំពុង​ជួបប្រទះ​ជីវភាព​ខ្វះខាត​ជនពិការ ចាស់​គ្មាន​ទីពឹង ចំនួន ៥០​គ្រួសារ រស់នៅក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងឱកាស​នោះដែរ​លោក ឯក ឃុន​ដឿ​ន បាន​ពាំ​នាំមក​នូវ ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក អ្នកមាន​ជំងឺ ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ និង​ខិតខំ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ ដោយ​ប្រកាន់យក​នូវ​អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត និង​អនុវត្ត​វិធានការ​ការពារ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដូចខាងក្រោម ៣​ការពារ ( ១.​ពាក់​ម៉ាស ២.​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ ៣.​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើងទៅ ) ៣​កុំ (១.​កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក ២.​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ៣.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម ) និង​២​ចូលរួម (១.​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ។​២.​ស្កេ​ន​កូដ​ទីតាំង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ។

​គួរ​បញ្ជាក់ថា អំណោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​ចំនួន ០១​បាវ ស្មើ​២៥​គីឡូក្រាម មី​ចំនួន ០១​កេស​ត្រីខកំប៉ុង​០១​យួរ ទឹកត្រី​០១​យួរ​និង​ថវិកា ចំនួន​២០.០០០​រៀល ៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម