Connect with us

ព័ត៌មានអន្ដរជាតិ

ធ្វើឲ្យប្លែកពីគេ! រុស្ស៊ី កំពុងផលិតថ្នាំការពារកូវីដ ក្នុងទម្រង់ជាស្ករកៅស៊ូ

បានផុស

នៅ

ប្រភពជិតស្និទ្ធនឹងក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃសុក្រនេះថា រុស្ស៊ីបានចាប់ផ្តើមបង្កើតថ្នាំប្រឆាំងជំងឺកូវីដ ១៩ ក្នុងទម្រង់ជាស្ករកៅស៊ូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពនោះបាននិយាយថា “វិទ្យាស្ថានស្រាវជ្រាវកណ្តាលទី ៤៨ នៃក្រសួងការពារជាតិបានចាប់ផ្តើមបង្កើតថ្នាំប្រឆាំងជំងឺកូវីដ ១៩ ក្នុងទម្រង់ជាស្ករកៅស៊ូ ។ ការរួមបញ្ចូលគ្នានៃទម្រង់ដែលមានតម្លៃសមរម្យសម្រាប់ការប្រើប្រាស់នេះ នឹងផ្តល់នូវឥទ្ធិពលវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល នៃជំងឺកូវីដ ១៩” ។

ប្រភពបានបន្ថែមទៀតថា វិទ្យាស្ថាននេះក៏ធ្លាប់បង្កើតវ៉ាក់សាំង ក៏ដូចជាថ្នាំប្រឆាំងនឹងជំងឺកូវីដ ១៩ ក្នុងទម្រង់ ឬរូបរាងផ្សេងៗគ្នាផងដែរ ។

ប្រភពបានពន្យល់ថា “បន្ទាប់ពីការសាកល្បងបានបញ្ចប់ ថ្នាំនឹងត្រូវបានបញ្ចូលទៅក្នុងរបបព្យាបាលផ្សេងៗគ្នា ហើយនឹងត្រូវប្រើជាការបន្ថែមទៅនឹងយន្តការដែលមានស្រាប់ សម្រាប់ការប្រើប្រាស់ថ្នាំបង្ការ” ។

កាលពីឆ្នាំមុន វិទ្យាស្ថានស្រាវជ្រាវកណ្តាលទី ៤៨ នៃក្រសួងការពារជាតិរួមជាមួយមជ្ឈមណ្ឌលស្រាវជ្រាវជាតិផ្នែករោគរាតត្បាត និងអតិសុខុមជីវវិទ្យា បានបង្កើតវ៉ាក់សាំង Sputnik V ដែលបានក្លាយជាវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដំបូងគេនៅលើពិភពលោក ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី ពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V ទៅ វៀតណាម

ចុចអាន ៖ ប្រទេសមួយនៅមជ្ឈិមបូព៌ាអះអាងថា វ៉ាក់សាំងរុស្ស៊ី Sputnik V មានប្រសិទ្ធភាពការពារកូវីដ ៩៤ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមនិស្សិតប្លាស្ទិក ផ្តើមយុទ្ធនាការសម្អាតសំរាមនៅកោះស្តេចប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនពលរដ្ឋជាង៣ពាន់ប័ណ្ណ នៅក្រុងបាវិត

សន្តិសុខសង្គម៥ ម៉ោង មុន

ឃុំខ្លួនជនជាតិប៉ូឡូញម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ចោទពីបទគំរាមថានឹងសម្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អតីតប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា ត្រូវតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កូរ៉េ​ខាង​ជើង ចោទ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថា​បង្ក​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម