Connect with us

ជីវិតកម្សាន្ដ

ម្ចាស់ស្នាដៃ “បើខ្ញុំជាមនុស្សស្រី” ទម្លាយហេតុផល ៦ យ៉ាងពីក្រោយរឿងនេះប្រសូត

បានផុស

នៅ

“បើខ្ញុំជាមនុស្សស្រី” សាច់រឿងបែបកំប្លែង អប់រំបញ្ហាយេនឌ័រ  និងលាក់ពីក្រោយនូវមូលហេតុជាច្រើន ទម្រាំលេចចេញជារូបរាងចេញផ្សាយកាលពីខែតុលាកន្លងទៅ ត្រូវបានម្ចាស់ស្នាដៃកញ្ញា អ៊ិន បូបូ ទម្លាយប្រាប់ប្រិយមិត្តយើង។

ខាងក្រោមជាមូលហេតុមុនពេលប្រលោមលោកថ្មីបោះពុម្ព និងហេតុផលដែលហ្វេនៗមិនគួររំលងសៀវភៅនេះ៖

១. សហអ្នកនិពន្ធល្បីឈ្មោះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿង “បើខ្ញុំជាមនុស្សស្រី” ជាការជំរុញរឿងដើមពីអ្នកនិពន្ធជើងចាស់ អ្នកស្រី ពាន់ ភួងបុប្ផា និងត្រូវបានក្លឹបអ្នកនិពន្ធប៉ាកកាមាសផ្ដល់អទិភាពដល់កវីស្រករក្រោយ កញ្ញា អ៊ិន បូបូ តាក់តែង សម្រាយ ​ពណ៌នា ចេញជាសៀវភៅឡើងមក។

២. សាច់រឿងបែបកំប្លែង

កញ្ញា អ៊ិន បូបូ បានឲ្យដឹងថា ចំណុចសំខាន់ក្នុងប្រលោមលោកមួយនេះគឺរសជាតិនៃសំណើច ដែលអាចធ្វើឲ្យអ្នកអាន ទប់សើច សឹងទ្រាំមិនបាន ។ អ្នកអានគួរតែបានភ្លក់រឿង “បើខ្ញុំជាមនុស្សស្រី” ព្រោះវាជាប្រភេទរឿងកំប្លែងដែលអាចរំសាយស្ត្រេស បំបាត់ទុក្ខកង្វល់ក្នុងស្ថានភាពដ៏តានតឹងបានមួយភាគ។ អ្នកនិពន្ធបន្ថែម។

៣. ខ្លឹមសារ-បញ្ហាយេនឌ័រ

ក្រៅពីសំណើចនៅក្នុងសៀវភៅ ចំណុចធំដែលអ្នកអានអាចទទួលបានគឺបញ្ហាយេនឌ័រ។ ការផ្តល់អាទិភាពដល់មនុស្សស្រី ដោយកាលណាអនុវត្តហួសហេតុពេកទៅ ក៏មានផលវិបាកដល់មនុស្សប្រុសដូចគ្នា។ ហ្វេនៗនឹងមើលឃើញពីទំនួលខុសត្រូវក្នុងតួអង្គ សិទ្ធីគន្ធ ដែលបង្ហាញពីការទទួលខុសត្រូវរបស់យុវជនក្នុងនាមជាជំហរគ្រួសារ ក៏ដូចជាមេគ្រួសារទាំងអស់ថា ពួកគាត់ខិតខំយ៉ាងខ្លាំងដើម្បីអ្នកផ្ទះរបស់ខ្លួន ជាពិសេសគឺភាពប្រែប្រួលទាំងស្រុង ក្រោយពេលរៀនចប់។

៤. ការផ្ចិតផ្ចង់រៀបចំ

ប្រលោមលោក “បើខ្ញុំជាមនុស្សស្រី” ត្រូវបានអ្នកសរសេរ វិចិត្រករ អ្នករចនា និងអ្នករៀបចំសហការទាំងអស់ ចំណាយពេលវេលាច្រើនដើម្បីផ្ចិតផ្ចង់ឱ្យចេញជាសៀវភៅមួយល្អទៅបាន។

៥. សាច់រឿងភាគច្រើនស្រង់ពីតថភាពសង្គម

លើសពីនោះទៀត អ៊ិន បូបូ បានព្យាយាមប្រើប្រាស់ពាក្យកម្រងកែវ ដែលមានចុងចួនដូចជាកំណាព្យ ធ្វើជាការពណ៌នាក្នុងបទនិពន្ធមួយនេះ ព្រមទាំងបង្ហាញតថភាពជាច្រើនដែលខ្លួនសង្កេតឃើញនាពេលកន្លងបញ្ចូលក្នុងសាច់រឿងផងដែរ។ យ៉ាងណាក្ដី ការសាកល្បងសរសេរជាកម្រងកែវរហូតបានសម្រេច កញ្ញាថាខ្លួនក៏ពេញចិត្ត ទោះមិនទាន់បានល្អ ដ្បិតជាសៀវភៅដំបូង តែបានចំណាយអារម្មណ៍ជាច្រើនទៅលើខ្លឹមសារ ដើម្បីឱ្យចាក់ដោតអ្នកអាន។

៦. ស្ទើរគ្មានពេលគេង

ម្ចាស់ស្នាដៃរូបនេះ លើកឡើងដែរថា រឿងហ្នឹងខ្លួនសរសេរចំពេលរវល់ការងារខ្លាំងមែនទែន។  អនុស្សាវរីយ៍ដែលមិនអាចបំភ្លេច កញ្ញាបានចំណាយពេលរហូតដល់ម៉ោង២ទាបភ្លឺស្ទើររាល់យប់ ក្នុងរយៈពេល ៥-៦ ខែនៃការសរសេរសាច់រឿងទាំងមូល៕

អត្ថបទ៖ សន្យា

ចុចអាន៖ សៀវភៅ«ពេលវេលា»បោះពុម្ពជាលើកទីពីរ

ចុចអាន៖ រឿងស្នេហាបែបកំប្លែងថ្មីស្រឡាង ត្រូវចិត្តសម្រាប់អ្នកស្រ្តេសច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម