ព័ត៌មានអន្ដរជាតិ
ពេលនេះ ឥណ្ឌា រកឃើញវីរុសកូវីដ-១៩ ក្នុងទឹកទន្លេ
ដាននៃមេរោគកូវីដ-១៩ ត្រូវបានគេរកឃើញនៅក្នុងសំណាកទឹកដែលយកចេញពីទន្លេ Sabarmati, បឹង Kankria និងបឹង Chandola របស់ទីក្រុង Ahmedabad នៃរដ្ឋ Gujarat។

ក្រុមអ្នកវិទ្យាសាស្ត្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលថា វីរុសនេះត្រូវបានគេរកឃើញនៅក្នុងសំណាកទាំងអស់ដែលយកចេញពីទន្លេនេះ។ ក្រៅពីទន្លេ Sabarmati, វីរុសកូវីដ ក៏ត្រូវបានគេរកឃើញនៅក្នុងសំណាកដែលយកមកពីប្រភពទឹកផ្សេងទៀត រួមមានទាំងបឹង Kankaria និង Chandola ក្នុងទីក្រុង Ahmedabad ផងដែរ។

សំណាកដែលបានមកពីទន្លេ Sabarmati បឹង Chandola និងបឹង Kankria ត្រូវបានប្រមូលដោយអ្នកស្រាវជ្រាវនៃវិទ្យាស្ថាន IIT Gandhinagar និងសាលាវិទ្យាសាស្ត្របរិស្ថានរបស់សកលវិទ្យាល័យ Jawaharlal Nehru។
សាស្រ្តាចារ្យ Manish Kumar នៃនាយកដ្ឋានវិទ្យាសាស្ត្រផែនដីក្នុងវិទ្យាស្ថាន IIT Gandhinagar បាននិយាយថា វត្តមានរបស់វីរុស SARS-CoV-2 នៅក្នុងទឹកបឹងនិងទន្លេ អាចនាំឲ្យមានស្ថានភាពគ្រោះថ្នាក់។

អ្នកស្រាវជ្រាវបាននិយាយថា វីរុសកូវីដ-១៩ អាចរស់នៅក្នុងទឹកធម្មជាតិបានយូរណាស់។
គួរបញ្ជាក់ថា មុននេះ សាកសពអ្នកស្លាប់ដោយសារកូវីដ ត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងទន្លេ គង្គា ក្នុងរដ្ឋ Uttar Pradesh និងរដ្ឋ Bihar។ របាយការណ៍ក្នុងតំបន់បានអះអាងថា មានសាកសពជាង ១០០ ត្រូវបានគេបោះចោលចូលទៅក្នុងទឹកទន្លេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ India Today
ចុចអាន៖ រលក កូវីដ ទី ២មិន ចប់ ផង អ្នក ជំនាញ ជំរុញ រដ្ឋ អ្នក មាន ឥណ្ឌា ត្រៀមខ្លួនរលកទី៣

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍