កូវីដ-១៩
ប្រកាសម្សិលមិញនេះ ខេត្តស្វាយរៀង មានពលរដ្ឋពីរនាក់បានស្លាប់ ដោយសារកូវីដ
រដ្ឋបាលខេត្តស្វាយរៀង មានក្តីរន្ធត់និងសោកស្តាយ ក្រោយទទួលព័ត៌មានអំពីការស្លាប់របស់អ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
ជនរងគ្រោះទីមួយមានឈ្មោះ ធន់ សាខន អាយុ ៥៩ឆ្នាំ នៅភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង បានទទួលមរណភាពនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២:៣០នាទី។ ក្រុមការងារស្រាវជ្រាវ និងតាមដានបានសហការជាមួយក្រុមឆ្លើយតបបន្ទាន់ បានធ្វើកោសល្យវិច្ច័យយកវត្ថិភាគសំណាកតាមរយៈការធ្វើតេស្តរហ័ស (Rapid Antigen Test) រកឃើញ វិជ្ជមានវីដ-១៩ ។
តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសខាងលើបានទទួលមរណភាពដោយសារជំងឺរ៉ាំរ៉ៃ លើសឈាម ទឹកនោមផ្អែម និងមានវិជ្ជមាន កូវី៥-១៩ ហើយមានអ្នកប៉ះពាល់ផ្ទាល់ចំនួន ៣៦នាក់ ក្រុមការងារបានយកវត្ថុវិភាគសំណាកធ្វើតេស្ត និងដាក់ឲ្យ ធ្វើចត្តាឡីស័កនៅផ្ទះ រង់ចាំលទ្ធផលចាត់វិធានការបន្ត។
ចំណែកករណីទីពីរជនរងគ្រោះបានទទួលមរណភាពអំឡុងពេលព្យាបាល។ បុរសរូបនេះមានឈ្មោះ អ៊ុក សុគា អាយុ ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ IK ស្នាក់នៅបន្ទប់ជួលនៅរាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិសំរោង ឃុំមុខដា ស្រុករមាសហែក បានធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួនមកដល់ទីរួមខេត្តស្វាយរៀង ដោយមានអាការសង្ស័យចូលក្នុងនិយមន័យជំងឺកូវីដ-១៩ បានយកវត្ថុវិភាគសំណាកធ្វើតេស្តរហ័ស នៅមន្ទីរពេទ្យបង្អែកខេត្ត លទ្ធផលវិជ្ជមានកូវីដ-១៩ ។
ក្រុមការងារបានបញ្ជូនទៅសម្រាកព្យាបាលនៅ មណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត ដោយសារអ្នកជំងឺមានស្ថានភាពសុខភាពចាប់ផ្តើមវិវត្តន៍ទៅសភាពធ្ងន់ធ្ងរ តាំងពីចូលមកសម្រាកពេទ្យដំបូង តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយក្នុងការដកដង្ហើម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៣:០០នាទី បានទទួលមរណភាពដោយមូលហេតុរលាកសួត និងខ្សោយស្ងួត ធ្ងន់ធ្ងរទាំងសងខាងបណ្តាលមកពីជំងឺកូវីដ-១៩ ។
អាជ្ញាធរខេត្តស្វាយរៀងបានឲ្យដឹងថា ការស្លាប់នេះបង្ហាញយ៉ាងច្បាស់លាស់ពីហានិភ័យដ៏កាចសាហាវដល់អាយុជីវិតដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ដោយសារជំងឺកូវីដ-១៩៕
អត្ថបទ៖ ប៊ុណ្ណារ៉ា



-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព