ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃចាប់មនុស្ស៧នាក់បើកភ្នាល់បាល់ Euro 2020
ម្សិលមិញប៉ូលិសថៃបានឲ្យដឹងថា មនុស្ស៧នាក់ត្រូវបានចាប់ខ្លួនពីបទបើកវេបសាយល្បែងស៊ីសងខុសច្បាប់មួយនៅក្នុងការបង្ក្រាបចំពេលព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯកអឺរ៉ុប Uefa Euro 2020 កំពុងដំណើរការប្រកួត។
ទ្រព្យសម្បត្តិដែលមានតម្លៃជាង៥០ម៉ឺនដុល្លារអាមេរិកត្រូវបានប៉ូលិសរឹតអូសក្នុងការបង្ក្រាប៤កន្លែងគឺ២កន្លែងនៅខេត្ត Nonthaburi និង២កន្លែងទៀតនៅទីក្រុងបាំងកក និងខេត្ត Prachuap Khiri Khan។
លោក Damrongsak Kittiprapas អគ្គស្នងការរងប៉ូលិសជាតិ និងប្រធានកម្លាំងបង្ក្រាបអ៉ឺនធឺណេត (PCT) បាននិយាយថា ប៉ូលិសបានទទួលដីកាដើម្បីស៊ើបអង្កេតដែលមានការសង្ស័យពាក់ព័ន្ធការបើកវេបសាយល្បែងស៊ីសង។
លោកថា វិបសាយនោះមានគណនីជាច្រើន និងជាបណ្តាញដែលគិតជាទឹកប្រាក់ប្រចាំខែប្រមាណជាង៦០លានដុល្លារអាមេរិក។ វត្ថុដែលត្រូវបានរឹបអូសមានដូចជា ទូរសព្ទ កុំព្យួទ័រ តុ កៅអី សៀវភៅសរសេរ សៀវភៅធនាគារ គ្រឿងអលង្ការ រថយន្ត និងប្រាក់បាតសុទ្ធជាដើម។
ជនសង្ស័យជាបឋមត្រូវបានចោទប្រកាន់ពីបទបើកសេវាកម្មល្បែងស៊ីសងដោយគ្មានច្បាប់អនុញ្ញាត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង