Connect with us

ព័ត៌មានអន្ដរជាតិ

២សំណួរ​ ដែលពិភពលោកមិនទាន់មានចម្លើយ ទាក់ទងនឹងវីរុសបំប្លែងខ្លួន ឥណ្ឌា

បានផុស

នៅ

នៅថ្ងៃទី១៩ខែមិថុនានេះ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជារកឃើញ វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ B.1.617.2 ឬគេស្គាល់ថា វីរុសឥណ្ឌា ចំនួន ៧ករណីលើអ្នកដំណើរដែលវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនកម្ពុជា-ថៃ។

ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីទី១ កើតនៅលើស្ត្រីជនជាតិខ្មែរអាយុ ២៦ ឆ្នាំ មានទីលំនៅភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។

ក្រសួងឲ្យដឹងទៀតថា នៅខេត្តឧត្តរមានជ័យកើតនៅលើខ្លួនបុរស ២ នាក់ ខេត្តសៀមរាប ចំនួន ២ ករណី ខេត្តកំពង់ចាម១ករណី និងខេត្តកំពត ១ករណី។

Fauci: 'We Cannot Let the Delta Variant Take Over'

ទោះបីជាគេដឹងថា វីរុសនេះមានសមត្ថភាពឆ្លងខ្លាំងជាងកូវីដធម្មតា និងវីរុសបំប្លែងខ្លួនដទៃទៀតក៏ដោយ ក៏ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្រ្តទូទាំងពិភពលោក នៅតែមិនទាន់មានចម្លើយច្បាស់លាស់ណាមួយនោះទេ ទាក់ទងនឹងសំណួរចំនួន២ខាងក្រោមនេះ។

សំណួរទី១៖ តើវីរុសបំប្លែងខ្លួនឥណ្ឌា ឬ Delta ទាក់ទងនឹងការស្លាប់កាន់តែច្រើនដែរឬទេ?

មិនទាន់មានការស្លាប់ច្រើន ត្រូវបានគេយកទៅប្រៀបធៀបជាប្រព័ន្ធទៅនឹងវីរុស Delta និងវីរុសបំប្លែងខ្លួនផ្សេងទៀតនោះទេ។

This 'double mutant' variant is adding fuel to India's COVID-19 crisis

គិតត្រឹមថ្ងៃទី ១៤ ខែមិថុនា ចក្រភពអង់គ្លេសបានរាយការណ៍ថា មានមនុស្សស្លាប់ត្រឹម៤២នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកដែលឆ្លងវីរុសឥណ្ឌា។ ក្នុងចំណោមអ្នកទាំងនោះ មាន២៣នាក់ស្ថិតក្នុងចំណោមបុគ្គលដែលមិនបានទទួលការចាក់វ៉ាក់សាំង, ៧នាក់ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងដូសទី១ និង១២នាក់ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលបានទទួលវ៉ាក់សាំងចំនួនពីរដូសនៅចក្រភពអង់គ្លេស ភាគច្រើនជាមនុស្សចាស់និងងាយរងគ្រោះ ដែលជាហេតុធ្វើឲ្យមានការលំបាកក្នុងការពិនិត្យមើល អំពីផលប៉ះពាល់នៃវីរុសឥណ្ឌា លើអត្រាស្លាប់នៅដំណាក់កាលនេះ។

សំណួរទី២៖ តើយើងចាំបាច់ត្រូវចាក់វ៉ាក់សាំងបន្ថែមលើសពី ២ដូសប្រឆាំងនឹងវីរុសនេះដែរទេ?

បច្ចុប្បន្ន រឿងនេះក៏មិនទាន់ត្រូវបានគេដឹងដែរ ប៉ុន្តែវាគួរតែមានការបកស្រាយឲ្យច្បាស់លាស់ជាងមុន ស្របពេលដែលវីរុសឥណ្ឌា កំពុងបន្តរីករាលដាល ហើយមនុស្សកាន់តែច្រើនទទួលបានវ៉ាក់សាំងការពារកូវីដបន្ថែមទៀត។

ការសិក្សាមន្ទីរពិសោធន៍លើសមត្ថភាពនៃអង់ទីគ័រ ដែលបង្កើតដោយវ៉ាក់សាំងចាក់បន្ថែមលើសពី ២ដូសដើម្បីប្រយុទ្ធជាមួយវីរុសឥណ្ឌា ក៏គួរតែអាចជួយឆ្លើយសំណួរដ៏សំខាន់នេះបានដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ GAVI

ចុចអាន៖ WHO ព្រមានថា វីរុសបំប្លែងខ្លួន Delta កំពុងក្លាយជាមេរោគគ្របដណ្តប់ទូទាំងពិភពលោក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម