ព័ត៌មានជាតិ
អ្នកជំងឺបំប្លែងថ្មី B.1.617ចំនួន២នាក់ នៅបាត់ដំបងបានជាសះស្បើយ
អ្នកជំងឺបំប្លែងថ្មី B.1.617ចំនួន២នាក់ទៀត នៅខេត្តបាត់ដំបងបានព្យាបាលជាសះស្បើយពីជំងឺហើយ តែគ្រូពេទ្យមិនទាន់អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យនៅឡើយទេ ដោយតម្រូវឱ្យគាត់បន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃទៀត ដើម្បីឱ្យប្រាកដប្រជាថា គាត់អស់មេរោគវីរុសបម្លែងថ្មីនេះ និងមិនមានលាប់ជំងឺឡើងវិញ។
លោកវេជ្ជបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឱ្យដឹងនៅព្រឹកនេះថា អ្នកជំងឺបំប្លែងថ្មី B.1.617ចំនួន២នាក់នេះដែល១នាក់ភេទប្រុសមានអាយុ៤៦ឆ្នាំ សម្រាកព្យាបាលនៅមន្ទីរពេទ្យឯកភ្នំខេត្តបាត់ដំបងនិង១នាក់ទៀតភេទស្រីមានអាយុ៤៣ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកមោងឬស្សី ខេត្តបាត់ដំបង បានព្យាបាលសះស្បើយបន្ទាប់ពីធ្វើតេស្តអវិជ្ជមានចំនួន២លើករួចមក។
លោកវេជ្ជបណ្ឌិត បានបន្តថា «ជាធម្មតាប្រសិនបើអ្នកជំងឺកូវីដធម្មតាអាចអនុញ្ញាតឱ្យគាត់ចេញពីមន្ទីរពេទ្យបានហើយក្រោយធ្វើធ្វើតេស្តអវិជ្ជមាន២ដងនិងបន្តធ្វើចត្តាឡីស័កនៅផ្ទះចំនួន១៤ថ្ងៃតែសម្រាប់ជំងឺបំប្លែងថ្មី B.1.617នេះបើទោះបីជាគាត់ជាសះស្បើយក្តីក៏ក្រសួងមិនទាន់អនុញ្ញាតឱ្យគាត់ចេញពីមន្ទីរពេទ្យដែរដោយតម្រូវឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃទៀតដោយសារខ្លាចគាត់លាប់ជំងឺឡើងវិញ»។
ចំណែក លោក វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ស្ត្រីអាយុ២៧ឆ្នាំជាពលករធ្វើដំណើរមកពីប្រទេសថៃឆ្លងជំងឺបំប្លែងថ្មី B.1.617បានចូលសម្រាកមន្ទីរពេទ្យនៅថ្ងៃទី៤ខែមិថុនាហើយបានជាសះស្បើយពីជំងឺនេះហើយបន្ទាប់ពីធ្វើតេស្តអវិជ្ជមានចំនួន២លើករួចមក។
លោក វេជ្ជបណ្ឌិត បានបន្តថាបើទោះបីជាគាត់ជាសះស្បើយក្តីក៏ក្រសួងមិនទាន់អនុញ្ញាតឱ្យគាត់ចេញពីមន្ទីរពេទ្យដែរដោយតម្រូវឱ្យធ្វើចត្តាឡីស័កចំនួន២១ថ្ងៃទៀត ។ នៅថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០១ក្រសួងសុខាភិបាលបានប្រកាសរកឃើញវីរុសបំប្លែងថ្មី B.1.617 ដែលមានមប្រភពពីប្រទេសឥណ្ឌាលើពលរដ្ឋកម្ពុជាចំនួន ០៣នាក់ដែលបានធ្វើដំណើរមកពីប្រទេសថៃ តាមច្រកផ្លូវគោក។
នៅថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសរកឃើញករណី វីរុសបម្លែងថ្មី ប្រភេទ B.I.617 ចំនួន៧នាក់បន្ថែមទៀតដែលជាពលករមកពីប្រទេសថៃក្នុងនោះខេត្តបន្ទាយមានជ័យចំនួន ០១នាក់ ខេត្តបន្ទាយមានជ័យចំនួន២នាក់ ខេត្តសៀមរាបចំនួន២នាក់និងខេត្តកំពង់ចាមចំនួន២នាក់៕
អ្តថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា